កក្រើក​ពេញមួយ​ថ្ងៃ ទីបំផុតរក​ឃើញ​៣២​​ក្រុម​បន្ត​ទៅ​​ផ្ដាច់ព្រ័ត្រ​ស្អែក​នៅមណ្ឌល​កំពង់ចាម​

  • 2019-02-16 14:36:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់​ពី​ចំណាយ​ពេល​ពេញ​១​ថ្ងៃ​ពេញ​ក្នុង​ការ​ប្រកួត​ជម្រុះ​ក្រុម​​៧៦​ នៃ​ពាន​រង្វាន់​ Tiger Street Football Festival 2019​ មណ្ឌល​កំពង់ចាម​រួចហើយនោះ ឥលូវ​​រក​ឃើញ​ក្រុម​ខ្លាំង​ចំនួន​​៣២​ ដើម្បី​បន្ត​ដំណើរ​ទៅ​ថ្ងៃ​អាទិត្យ ​ស្អែក​នេះ​ទៀត​ដើម្បី​ស្វែង​ជើងឯក​ប្រចាំ​មណ្ឌល​នេះ​។​

ទិដ្ឋភាពប្រកួតថ្ងៃនេះ

ខាង​ក្រោម​នេះ​ជា​ក្រុម​ត្រូវ​ប្រកួត​ស្អែក៖​

  • ក្រុម​ទី១​៖ ក្រុម​ ឥន្រ្ទីក្រហម vs KING LION

  • ក្រុម​ទី២​៖ ក្រុម​​ កីឡាសុកញ្ញា (C) vs AVENGER FT

  • ក្រុម​ទី៣​៖ ក្រុម ដីឡូត៍ អាន វេងស្រុន FC vs ក្លឹប​កីឡាសុកញ្ញា (E)

  • ក្រុម​ទី៤​៖ ក្រុម VESPA GARDEN vs ANGKOR FC

  • ក្រុម​ទី៥​៖ ក្រុម អធិរាជ ស កំពុងទ្រាល vs ក្រុមបាល់ទាត់ក្រុងសួង

  • ក្រុម​ទី៦​៖ ក្រុម កុកសរ vs JUSTICE FT

  • ក្រុម​ទី៧៖ ក្រុម LOSER FT vs SCOPIONS FT

  • ក្រុម​ទី៨៖ ក្រុម SK FAMILY vs THE WOLF

  • ក្រុម​ទី៩៖ ក្រុម SCOPIONS FT (A) vs MY 05

  • ក្រុម​ទី១០៖ ក្រុម PANDA (A) vs អ្នក​ប្រម៉ាញទីក្រុង

  • ក្រុម​ទី១១៖ ក្រុម យុវជន ខេលជយ vs BLACK EAGLE FC

  • ​ក្រុម​ទី១២៖ ក្រុម យុវជន រទ vs​ SBM FT

  • ​ក្រុម​ទី១៣៖ ក្រុម ហួង ស៊ីង vs FIGHTER CF

  • ​ក្រុម​ទី១៤​៖ ក្រុម 168​ FC vs អាណាចក្រដំរីក្រហម FC

  • ​ក្រុម​ទី១៥​៖ ក្រុមហុងដាឡេងឡាយ vs ដំបងដែក

  • ​ក្រុម​ទី១៦៖ ក្រុម POPCORN FT vs INTER KPC

សម្រាប់​មណ្ឌល​ទី៧​ ក្នុង​ខេត្ត​កំពង់ចាម​នេះ​គឺ​មាន​ក្រុម​ចំនួន​៧៦​ ហើយ​ត្រូវ​កំណត់​យក​៧ក្រុម​ប៉ុណ្ណោះ​ ដែល​អាច​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ ​ថ្ងៃ​ទី១៦-១៧​ ខែ​មីនា​ ឆ្នាំ​២០១៩។​

ទិដ្ឋភាពប្រកួតថ្ងៃនេះ

កម្មវិធី​ប្រគំ​តន្ត្រី​នៅ​កំពង់ចាម

យប់​ទី១ ​ថ្ងៃ​ទី១៦​ ខែ​កុម្ភៈ៖​ មាន​តារា​ចម្រៀង​ដូច​ជា​ អ្នក​នាង​ ពេជ្រ​ សោភា​ លោក​ ឆន​ សុវណ្ណរាជ​ លោក​ នី​កូ​ លោក​ ថែល​ ថៃ ​កញ្ញា​ រ៉េត​ ស៊ូហ្សាណា​ និង​ DJ Maili។​

យប់​ទី២ ​ថ្ងៃ​ទី១៧​ ខែ​កុម្ភៈ​៖ ​កញ្ញា​ ឱក​ សុគន្ធកញ្ញា​ លោក​ ណុប​ បាយ៉ារិទ្ធ ​កញ្ញា​ ទេប​ បូព្រឹក្ស លោក​ ដួង​ វីរៈសិដ្ឋ​ ​កញ្ញា​ ម៉ង់​ ចាន់កញ្ញា​ និង​ DJ Maili​ ដែល​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​រស្មី​ហង្សមាស​ផង​ដែរ។​

ប្រាក់​រង្វាន់​មណ្ឌល​កំពង់ចាម៖​

  • ក្រុម​លេខ១​ ទទួល​បាន​ ១ ៥០០​ដុល្លារ​

  • ក្រុម​លេខ២​ ទទួល​បាន​ ១ ០០០​ដុល្លារ​

  • ក្រុម​លេខ៣​ ទទួល​បាន​ ៥០០​ដុល្លារ​

  • ក្រុម​លេខ៤​ ទទួល​បាន​ ២០០​ដុល្លារ​

ក្រុម​ជយលាភី​​​ទូទាំង​ប្រទេស​៖

  • ក្រុម​លេខ​១៖ ១​ ៥០០០​ ដុល្លារ​អាមេរិក ​

  • ក្រុម​លេខ​២៖ ៥ ​០០០​ ដុល្លារ​អាមេរិក ​

  • ក្រុម​លេខ​៣៖ ២​ ៥០០ ដុល្លារ​អាមេរិក

  • ក្រុម​លេខ៤៖ ១​ ០០០​ ដុល្លារ​អាមេរិក

មណ្ឌល​បន្ទាប់​ពី​ខេត្ត​កំពង់ចាម​នេះ​ទៅ​គឺ៖

មណ្ឌល​ ខេត្ត​កណ្ដាល៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កណ្ដាល​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៣​ ខែ​មីនា។

មណ្ឌល​ រាជ​ធានី​ភ្នំពេញ៖ ក្រុម​នៅ​រាជ​ធានី​ភ្នំពេញ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត។ ប្រកួត​ថ្ងៃ​ទី​១៣-១៤-១៥ ខែ​មីនា។

ប្រកួត​ជុំ​ផ្ដាច់​ព្រ័ត្រ​ទូទាំង​ប្រទេស៖ ថ្ងៃ​ទី​១៦-១៧ ខែ​មីនា នៅ​រាជ​ធានី​ភ្នំពេញ៕

អត្ថបទ៖ នួន ស៊ីណា​