Yudai ចេញពីការពារជាតិ ទៅចូលរួមជាមួយអង្គរថៃហ្គឺរហើយ
- 2019-02-17 02:56:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Yudai ចេញពីការពារជាតិ ទៅចូលរួមជាមួយអង្គរថៃហ្គឺរហើយ
ចន្លោះមិនឃើញ
ក្រោយពីចាកចេញពីក្រុមក្រសួងការពារជាតិ ពេលនេះ Yudai Ogawa បានចូលរួមជាមួយក្រុមអង្គរថៃហ្គឺរហើយ ដែលជាក្រុមទី២របស់ខ្លួនក្នុងការលេងនៅទឹកដីកម្ពុជា។
កាលពីរដូវកាលមុន គេឃើញថាកីឡាករជប៉ុនរូបនេះជួយក្រុមក្រសួងការពារជាតិបានច្រើន ប៉ុន្តែនៅមិនទាន់ដល់កម្រិតមួយដែលធ្វើឱ្យក្រុមនេះអាចបន្ដកុងត្រាបាន។ Yudai ជាខ្សែបម្រើម្នាក់ដែលលេងឱ្យក្លឹបនៅលីគលំដាប់ទី២របស់ជប៉ុន និងធ្លាប់ទៅលេងនៅលីគទី៣របស់ប្រទេសប៉ូឡូញថែមទៀត។
ការចូលរួមជាមួយថៃហ្គឺរនេះ អាចនឹងធ្វើឱ្យកីឡាករឆ្នើមរូបនេះលេងកាន់តែល្អថែមទៀត ត្បិតអីក្រុមនេះមានម្ចាស់ជាជនជាតិជប៉ុនស្រាប់ ហើយកីឡាករជប៉ុនក៏មានក្នុងក្រុមដែរ។ គិតត្រឹមពេលនេះ ក្រុមមានទឹកដីនៅសៀមរាបមួយនេះមានកីឡាករបរទេសគ្រប់៥នាក់ហើយ គឺ Yudai , Timothy , Hayashi, Sugiyama និង Ramos Alexis Damian៕