ស្របពេល​កូនទី ២​ជិត​កើត កូនច្បង​របស់ ម៉ារីម៉ា កាន់តែ​ធ្វើ​ឲ្យ​មហាជន​ចាប់​ចិត្តស្រឡាញ់

  • 2019-02-18 07:11:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ស្រី​រាជិនី​សម្រស់​របស់​ហ្វីលីពីន​ Marian Rivera បច្ចុប្បន្ន​កំពុង​ធ្វើ​ឲ្យ​មហាជន​មាន​ការ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ ស្របពេល​នាង​ពពោះ​កូន​ទី ២​និង​ត្រៀម​ខ្លួន​សម្រាល​នៅ​ឆាប់ៗ​នេះ។

ទោះ​បី​មិនយូរ​មិនឆាប់​ សមាជិក​ទី ៤​នៃ​គ្រួសារ​តូច​នេះ​នឹង​បង្ហាញ​មុខ​ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​ក៏​កំពុង​មាន​ការ​ចាប់អារម្មណ៍​លើ​កូន​ស្រី​ច្បង​របស់​ Marian និង​ Dingong គឺ​នាង​តូច​ Zia។ តាំង​ពី​កំណើត​មក​​ Zia គឺ​ជា​កុមារី​ដែល​គួរ​ឲ្យ​ស្រឡាញ់​ មុខមាត់​ស្រស់​ស្អាត​កាត់​រក​ម្ដាយ​ឪពុក។ ភាព​គួរ​ឲ្យ​ស្រឡាញ់​ទាំង​ចរិត​ និង​មុខមាត់​របស់​នាង​បែប​នេះ​ហើយ​ ទើប​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​កាន់​តែ​ពេញ​ចិត្ត​ថែម​មួយ​កម្រិត៕

មក​ទល់​ពេល​នេះ​ Zia មាន​អាយុ​ ៣ឆ្នាំ និង​ឈាន​ចូល​ ៤​ឆ្នាំ​ក្នុង​ពេល​ឆាប់ៗ អ៊ីចឹង​ចង់​ដឹង​ថា​បច្ចុប្បន្ន​នាង​មាន​មុខ​មាត់​គួរ​ស្រឡាញ់​យ៉ាង​ណា​សូម​ទស្សនា​ដូច​តទៅ៖

អត្ថបទ៖ យី សុធារី