លម្អិតពីប្រព័ន្ធចង្កូតរថយន្តសព្វថ្ងៃ អ្នកបើកបរគួរយល់ដឹង
- 2019-02-20 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លម្អិតពីប្រព័ន្ធចង្កូតរថយន្តសព្វថ្ងៃ អ្នកបើកបរគួរយល់ដឹង
ចន្លោះមិនឃើញ
ជាធម្មតា អ្នកប្រើប្រាស់រថយន្តគ្រប់រូប ក្រៅពីចេះបើកបរបានត្រឹមត្រូវ និងដឹងគន្លឹះថែទាំជាប្រចាំដូចជាការថែមទឹក ពិនិត្យមើលកម្រិតប្រេងជាដើមនោះ ក៏តែងតែមានចម្ងល់ចង់ដឹងបន្ថែមពីប្រព័ន្ធផ្សេងៗទៀត នៅក្នុងរថយន្តដើម្បីបង្កើនចំណេះដឹង និងជាជំនួយដល់ការថែរក្សារថយន្តខ្លួនឲ្យបានល្អជាងមុនផងដែរ។
ទាក់ទងទៅនឹងរឿងនេះ Sabay សូមនាំជូនចំណេះដឹង អំពីប្រព័ន្ធចង្កូតដែលមានក្នុងរថយន្តភាគច្រើនសព្វថ្ងៃ ដល់មិត្តអ្នកអាន ពិសេសអ្នកប្រើប្រាស់រថយន្ត៖
- ស្នប់ជំនួយចង្កូត (Power-Steering Pump)
ស្នប់ជំនួយចង្កូតនេះ មានមុខងារបង្កើនសម្ពាធដល់វត្ថុរាវអ៊ីដ្រូលីក (Hydraulic Fluid) ដែលវានឹងជួយឲ្យអ្នកបើកបរកាច់ចង្កូតបង្វិលកង់បាន។ រថយន្តភាគច្រើនប្រើប្រាស់ប្រព័ន្ធជំនួយចង្កូតប្រភេទ មេកានិក ឬក៏អ៊ីដ្រូលីក ប៉ុន្តែដោយសារតែស្នប់ជំនួយចង្កូតនេះ វាស៊ីថាមពលជាប់រហូតតែម្ដង ទោះបីមិនបានបត់ចង្កូតក៏ដោយចុះ ក្រុមហ៊ុនរថយន្តមួយចំនួនបានផ្លាស់ប្ដូរមកប្រើ ស្នប់អគ្គិសនីវិញ ដែលវាប្រើភ្លើងសុទ្ធ និងមានប្រសិទ្ធភាព។
បើសិនជាស្នប់ជំនួយចង្កូតនេះខូច វានឹងបញ្ចេញសញ្ញាដូចជា ការលេចធ្លាយ សំឡេងប្លែក និងមានអារម្មណ៍ថាចង្កូតមិនស្រួលបង្វិលដូចមុន។ ប្រសិនបើអ្នកមានអារម្មណ៍ថាចង្កូតរបស់អ្នកបាត់បង់លំនឹងភ្លាមៗតែម្ដង គឺវាអាចបណ្ដាលមកពីការដាច់ខ្សែពាន និងការលេចធ្លាយខ្សោះប្រេងបូមចង្កូត។
- អ័ក្សចង្កូត (Steering Rack)
អ័ក្សចង្កូត គឺជាផ្នែកមួយនៃប្រព័ន្ធធ្មេញ-អ័ក្សចង្កូត ដែលវាជារបារមួយមានទីតាំងស្របទៅនឹងភ្លៅមុខរថយន្ត ដែលវានឹងកាច់ទៅឆ្វេង ស្ដាំ ដើម្បីឲ្យកង់រថយន្តរេតាមទិសដែលចង្កូតបានបង្វិល។ ដុំស្ពឺដែលមានធ្មេញ សម្រាប់ភ្ជាប់ជាមួយនឹងអ័ក្សចង្កូតនេះ។
ទោះបីជាអ័ក្សចង្កូតនេះមើលទៅមាំក៏ដោយ ប៉ុន្តែដល់អាយុកាលមួយ វាក៏ត្រូវការផ្លាស់ប្ដូរដែរ។ មុខសញ្ញាដែលគួរប្ដូរអ័ក្សចង្កូតនេះចេញ គឺនៅពេលដែលអ្នកពិបាកបង្វិលចង្កូតពីម្ខាងទៅម្ខាង រាងរលាក់គ្រឹកៗ និងមានសំឡេងប្លែក ពេលកាច់ចង្កូត។
- ទុយយោប្រព័ន្ធជំនួយចង្កូត (Power-Steering Hose)
ទុយយោប្រព័ន្ធជំនួយចង្កូត មានមុខងារសម្រាប់ភ្ជាប់ស្នប់ជំនួយចង្កូត ទៅនឹងប្រព័ន្ធធ្មេញ-អ័ក្សចង្កូត ដែលស្នប់ជំនួយចង្កូតនឹងបង្កើនសម្ពាធលើវត្ថុរាវខាងក្នុង ឲ្យវាអាចរុញអ័ក្សនោះទៅឆ្វេងទៅស្ដាំ ឲ្យកង់រថយន្តវិលតាមទិសដែលបញ្ជាពីចង្កូតបាន។
ចុចអាន៖