Apple ចាប់​ផ្ដើម​លក់​លាង​ឃ្លាំង​សុទ្ធ​តែ iPhone SE ថ្មី​ៗ

  • 2019-02-20 02:55:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ Apple បាន​បញ្ឈប់​ការ​លក់ iPhone SE ទំហំ​តូច​ជាង​គេ​បំផុត​នា​កាល​នោះ (អេក្រង់ ៤ អ៊ីញ ដូច iPhone 5 និង iPhone 5S) និង iPhone 6S ដោយ​សារ​តែ​ការ​ចេញ​លក់ iPhone ជំនាន់​ថ្មី​គឺ iPhone XS, iPhone XS Max និង iPhone XR។ ប៉ុន្តែ ក្នុង​ពេល​ថ្មី​ៗ​នេះ បើ​តាម​សារ​ព័ត៌មាន MacRumours បាន​ឲ្យ​ដឹង​ថា Apple លួច​លក់ iPhone SE ថ្មី​ប្រភេទ Refurbished សារ​ជា​ថ្មី​ស្ងាត់​ៗ ដោយ​ពេល​នេះ​វា​កំពុង​តែ​មាន​ដាក់​លក់​ម្ដង​ទៀត​ហើយ ក្នុង​កម្មវិធី​លក់​លាង​ឃ្លាំង​លើ​គេហទំព័រ​ Apple ផ្ទាល់។

iPhone SE គឺ​ជា iPhone ដែល​មាន​អេក្រង់​តូច​ជំនាន់​ចុង​ក្រោយ​គេ​បំផុត ពោល​គឺ​ដើម្បី​ផ្គាប់​ចិត្ត​អតិថិជន ដែល​មិន​ស្រឡាញ់ iPhone អេក្រង់​ធំៗ ដែល Apple បាន​បញ្ចេញ​ចាប់​ពី​ស៊េរី iPhone 6 និង iPhone 6 Plus មក។ iPhone SE នេះ​ចេញ​ក្នុង​ឆ្នាំ ២០១៦ ដែល​មាន​អង្គ​ចង​ចាំ​ទំហំ ៣២ GB និង ១២៨ GB ដោយ​តម្លៃ​លក់​លាង​ឃ្លាំង​នេះ ថោក​ជាង​តម្លៃ​ធម្មតា​ដែល​វា​ទើប​នឹង​ចេញ ១០០ ដុល្លារ​សម្រាប់​ម៉ូដែល ៣២ GB និង ១៥០ ដុល្លារ សម្រាប់​ម៉ូដែល១២៨ GB ដោយ​មាន​ ៤ ពណ៌ សម្រាប់​ជ្រើស​រើស​គឺ ប្រផេះ (Space Grey) ប្រាក់ (Silver) មាស (Gold) និង​មាស​បែក​ផ្កាឈូក (Rose Gold)។

គួរ​បញ្ជាក់​ផង​ដែរ​ថា iPhone SE ប្រើ​ឈីប A9 ដូច​ទៅ​នឹង iPhone 6S ផង​ដែរ ដោយ​ក្នុង​ពេល​សព្វ​ថ្ងៃ​នេះ វា​នៅ​តែ​ដំណើរ​ការ​បាន​ធម្មតា មិន​យឺត​ពេក ហើយ​កាមេរ៉ា ១២ មេកាភិចសែល​របស់​វា ក៏​នៅ​តែ​ថត​បាន​ស្អាត​ផង​ដែរ។ ប្រសិន​បើ​អ្នក​មាន​ចំណាប់​អារម្មណ៍​លើ iOS ចង់​ប្រើ iPhone ថ្មី ដែល​មាន​តម្លៃ​ថោក​សមរម្យ​នោះ ឱកាស​លក់​លាង​ឃ្លាំង​នេះ ពិត​ជា​ពិសេស​បំផុត​ហើយ។

ចុចអាន៖

ប្រភព៖ theverge   ប្រែ​សម្រួល៖ ផាត សុវត្ថិ

អត្ថបទថ្មី