ពិត​អត់​វា​ជា F11 Pro បើ​ធ្លាយ​រូបរាង​ខ្ទេច​បែប​នេះ?

  • 2019-02-21 05:20:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈពេល ពីរ បី ថ្ងៃ​នេះ មាន​ព័ត៌មាន​បែក​ធ្លាយ​មួយ​បង្ហាញ​រូបភាព Poster មួយ​សន្លឹក​ថា​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន OPPO តាម​ប្រព័ន្ធ​អ៊ីនធឺណិត។ ក្នុង​រូបភាព​នោះ​បាន​បង្ហាញ​រូបរាង​ស្មាតហ្វូន​ជំនាន់​ថ្មី​មួយ​ម៉ូដែល ដែល​មាន​ឈ្មោះថា F11 Pro ដ៏​ទាក់ទាញ​ជាមួយ​អេក្រង់​លាតសន្ធឹង គ្មាន​ចន្លោះ​ឆក ហើយ​មាន​ភាព​ស្រ​ដៀង​គ្នា​បន្តិច​ទៅ​នឹង​ម៉ូឌែល OPPO Find X អញ្ចឹង​ដែរ​។

ចំណែក​ការ​រចនា​កាមេរ៉ា​នៅ​ខ្នង​ខាងក្រោយ​វិញ គឺ​ស្ថិតនៅ​ចំ​ជួរ​កណ្តាល​តែ​ម្តង ក្នុង​រាង​បញ្ឈរ​ចុះក្រោម ជាមួយ​នឹង​កាណុង​កាមេរ៉ា​ភ្លោះ អម​ដោយ Flash LED នៅ​ខាងលើ​ថែម​ទៀត​ផង។ វា​មើល​ទៅ​ហាក់​មាន​ទ្រនាប់​សេនស័រ ស្កេន​ម្រាមដៃ នៅ​ខាងក្រោម​កាមេរ៉ា​ដូច្នោះ​ដែរ​។ ជាពិសេស គឺ​ថា​នៅ​ក្នុង​រូបភាព Poster នោះ បាន​សរសេរ​បញ្ជាក់​បន្ថែម​ទៀត​ថា​ ទំហំ​កាមេរ៉ា​ខាង​ក្រោយខ្នង​វា​មាន​ទំ​ហំ 48 MP និង​មាន​ពាក្យស្លោក​ជា​ភាសា​អង់គ្លេស​ថា Brilliant portrait in low light ដែល​មាន​ន័យ​ថា កាមេរ៉ា​ខាងក្រោយ នៃ​ស្មាតហ្វូន​នេះ នឹង​មាន​មួយ​គ្រាប់​ទំហំ 48 មេហ្គាភិចសែល ដែល​វា​អាច​នឹង​ប្រើប្រាស់​សេនស័រ Samsung ISOCELL GM1 ឬ Sony IMX586 ជាដើម។

ស្រប​ពេល​ជាមួយគ្នា​នេះ ស្រាប់តែ​មាន​រូបភាព​វីដេអូ​មួយ​បាន​លេច​ធ្លាយ​មក​ថ្មី​ថែម​ទៀត​ ជាមួយ​ការ​បង្ហាញ​តួ​ខ្លួន បង្ហាញ​ផ្នែក​ខ្នង​ខាងក្រោយ​របស់​ស្មា​ត​ហ្វូន OPPO ម៉ូដែល F11 Pro ថ្មី​ហ្នឹង​តែ​ម្តង​ដែល​មាន​ពីរ​ពណ៌​ដ៏​ទាក់​ភ្នែក​អ្នក​ដែល​បាន​មើល​វីដេអូ​នេះ​។ ដោយ​មាន​រូបភាព Poster និង វីដេអូ​អំណះអំណាង ដូចគ្នា​បែប​នេះ ទើប​អ្នកប្រើប្រាស់​ស្មាតហ្វូន​មួយ​ចំនួន​ធំ​បាន​សន្មត​ថា​វា​ជា F11 Pro តែម្តង​។

តាម​រយៈ​រូបភាព​ដែល​បាន​ថត​នេះ គឺ​បាន​បង្ហាញ​ពី​ជម្រើស​ពណ៌​លើ OPPO F11 Pro ចំនួន 2 ពណ៌​ជា​ប្រភេទ Gradient Color រួមមាន ពណ៌​ខៀវ និង​ពណ៌​ស្វាយ​លាយ​ពណ៌​ទឹក​ប៊ិច បន្តិចម្តង​ដែល​មើល​ទៅ​ស្រលះ​ភ្នែក​តែម្តង។ ដើម្បី​ឲ្យ​ដឹង​ច្បាស់ សូម​ទស្សនា​រូបភាព​ខាងក្រោម​នេះ​ទាំងអស់​គ្នា​៖(​ដាក់​រូបភាព​វីដេអូ

និយាយ​រួម​ទាំងអស់​នេះ គ្រាន់តែ​ជា​រូបភាព​ព័ត៌មាន​បែក​លេច​ធ្លាយ ដែល​បាន​បង្ហាញ​ពី​រចនាបថ និង រូបរាង​ពិត ព្រម​ទាំង​ជម្រើស​ពណ៌ លើ​ទូរ​សព្ទ OPPO ម៉ូដែល F11 Pro ថ្មី​ប៉ុណ្ណោះ ប៉ុន្តែ​ Sabay ក៏​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន និង​កំណត់​បាន​ពិតប្រាកដ​បាន​ទេ​ថា វា​នឹង​មាន​ត្រឹមតែ 2 ពណ៌​បែប​នេះ ឬ​មាន​ច្រើន​លើស​ពី​នេះ​ទៀត និង មាន​រូបរាង​បែប​នេះ​ពិត​ប្រាកដ​ឬ​អត់ ព្រោះ​វា​ជា​ព័ត៌មាន​បែក​ធ្លាយ​ដែល​ចែកចាយ​បន្ត​គ្នា​ប៉ុណ្ណោះ។ ដើម្បី​ឲ្យ​កាន់តែ​ច្បាស់ មាន​តែ​រង់ចាំ​តាមដាន ការ​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​ពី​ក្រុមហ៊ុន OPPO ប៉ុណ្ណោះ ទើប​អាច​ជឿជាក់​បាន​៕ ​ ​

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទពេញនិយម