រោងចក្រដំឡើងម៉ូតូ នឹងមានទីតាំងនៅជាយរាជធានីភ្នំពេញឆាប់ៗ
- 2019-02-21 09:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រោងចក្រដំឡើងម៉ូតូ នឹងមានទីតាំងនៅជាយរាជធានីភ្នំពេញឆាប់ៗ
ចន្លោះមិនឃើញ
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុន Ny Se Ny Seng Co., Ltd លើគម្រោងបង្កើតរោងចក្រផ្គុំដំឡើងម៉ូតូ។
គម្រោងវិនិយោគនេះ មានទីតាំងស្ថិតនៅភូមិទួលសាម៉ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមទុន ២,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១១១កន្លែង។
នៅថ្ងៃដដែលនេះ CDC ក៏បានយល់ព្រមផងដែរ លើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់-ប៉ាក់ និងផលិតកាបូបស្ពាយ (ពីក្រណាត់) របស់ក្រុមហ៊ុន Jackie Tseng Garment (Cambodia) Co., Ltd ផងដែរ។ គម្រោងនេះ មានទីតាំងនៅភូមិព្រៃស្រូល ឃុំពោធិ៍អង្ក្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ក្រោមទុន ៥,៧លានដុល្លារ និងអាចបង្កើតការងារបាន ៤៣៧៤កន្លែង៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Tehnology...
ប្រភព៖ Kley Kley អត្ថបទ៖ សំភី
លម្អិតពីប្រព័ន្ធចង្កូតរថយន្តសព្វថ្ងៃ អ្នកបើកបរគួរយល់ដឹង
ពិបាករកជាងអីទៀត! Volkswagen ឥឡូវមានសេវាត្រួតពិនិត្យរថយន្ត បច្ចេកទេសសុទ្ធតែពីអាល្លឺម៉ង់