ពិត​ជា​សោក​ស្តាយ ពេជ្រ ម្ទេស​ខ្មាំង ចាញ់កីឡាករវៀតណាម​ទឹកទី១(វីដេអូ)

  • 2019-02-22 14:23:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​វៀតណាម​ Nguyen Tran Duy Nhat បាន​ផ្តួលកីឡាករ​កម្ពុជា ពេជ្រ ម្ទេសខ្មាំង ឲ្យ​សន្លប់​ក្នុង​ទឹក​ទី១ ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃ​ទី​២២ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​នេះ សង្វៀន​ World Lethwei Championship។

ពេជ្រ ម្ទេសខ្មាំង (ឆ្វេង) និង​កីឡាករ​វៀតណាម​ (ស្តាំ) (រូបថត៖ WLC)

វា​ជា​លទ្ធផល​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​ដែល ពេជ្រ ម្ទេស​ខ្មាំង ត្រូវ​បាន​កីឡាករ​វៀតណាម​វ៉ៃ​ឲ្យ​សន្លប់​ទឹក​ទី​១។ នេះ​ជា​ការ​ប្រកួត​លើក​ទី​២​របស់​កីឡាករ​កម្ពុជា​រូប​នេះ​នៅ​សង្វៀន​ World Lethwei Championship បន្ទាប់​ពី​លើក​ទី​១​ឈ្នះ​​ពិន្ទុ​កីឡាករ​ម្ចាស់​ផ្ទះ ​មីយ៉ាន់ម៉ា Mite Yine ៕

ពេជ្រ ម្ទេសខ្មាំង សន្លប់ (រូបថត៖ WLC)

អត្ថបទ៖ ជាន ចាន់រ៉ា