Justin Bieber ចាប់ផ្ដើមញញឹមឡើងវិញ ក្រោយទទួលការព្យាបាលជំងឺផ្លូវចិត្ត

  • 2019-02-23 01:54:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Justin Bieber បាន​ចំណាយ​ពេល​ប៉ុន្មាន​សប្ដាហ៍​មក​នេះ ដើម្បី​ស្វែងរក​គ្រូពេទ្យ​ជំនាញ​ដើម្បី​ជួយ​ព្យាបាល​ជំងឺ​ផ្លូវចិត្ត​របស់​លោក។

ជាមួយ​គ្នា​នេះ​ដែរ កាល​ពី​ថ្ងៃ​សុក្រ​នេះ លោក​ហាក់​បង្ហាញ​ស្នាម​ញញឹម និង​សប្បាយរីករាយ​ជាង​មុន ខណៈ​ដើរ​ចេញ​លេង​នៅ​ក្រៅ​ក្នុង​ទីក្រុង​ញ៉ូយ៉ក។ តាម​វីដេអូ​ដែល​ថត​បាន បង្ហាញ​ឲ្យ​ឃើញ​ថា តារា​ចម្រៀង​ប្រុស​វ័យ ២៤ ឆ្នាំ​រូប​នេះ​បាន​បញ្ចេញ​ស្នាម​ញញឹម​ពព្រាយ​ទៅ​កាន់​អ្នក​គាំទ្រ​ដែល​ឈរ​នៅ​ខាង​ក្រៅ​ហាង Big Apple។

គួរ​បញ្ជាក់​ថា តារា​ចម្រៀង Justin Bieber បាន​កើត​ជំងឺ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​រហូត​ដល់​ថ្នាក់​ស្វែងរក​អ្នក​ជំនាញ​ដើម្បី​ព្យាបាល ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ភរិយា​របស់​លោក។ Hailey បាន​ចាប់​អារម្មណ៍​ថា Justin ហាក់​ចម្លែក​ខុស​ពី​មុន ខណៈ​រូប​លោក​គេងច្រើន​ខុស​ធម្មតា ទើប​នាង​សម្រេច​ចិត្ត​ស្វែង​រក​អ្នក​ជំនាញ​ដើម្បី​ជួយ​ព្យាបាល៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ អន សុភក្ត្រា