Oppo កំពុងសំឡឹងមើលឱកាសក្នុងការបោះជំហានចូលទីផ្សារមហាអំណាចអាមេរិកដូច OnePlus ដែរ
- 2019-02-23 03:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Oppo កំពុងសំឡឹងមើលឱកាសក្នុងការបោះជំហានចូលទីផ្សារមហាអំណាចអាមេរិកដូច OnePlus ដែរ
ចន្លោះមិនឃើញ
ក្រុមហ៊ុនផលិតទូរសព្ទដ៏ធំមួយរបស់ចិនគឺ Oppo កំពុងតែមានបំំណងបោះជំហានចូលក្នុងទីផ្សារទូរសព្ទដ៏ធំបំផុតមួយរបស់ពិភពលោក គឺសហរដ្ឋអាមេរិក ដែលក្រុមហ៊ុនទូរសព្ទចំណុះជាមួយខ្លួនមួយគឺ OnePlus មានចំណែកឈរជើងនាទីនោះ បានយូរគួរសមដែរមកហើយ។
នាយកផ្នែកជំនួញអន្តរជាតិរបស់ Oppo លោក Alen Wu បានលើកឡើងអំពី បំណងដែលក្រុមហ៊ុនរបស់ខ្លួន មានបំំណងចូលប្រជែងក្នុងទីផ្សារយក្សមួយនេះ នៅក្នុងការផ្ដល់បទសម្ភាសន៍មួយ ដែលមានអ្នកបកប្រែជួយសម្រួល។ ប៉ុន្តែ លោកមិនបានប្រាប់ឲ្យប្រាកដប្រជាថា Oppo នឹងចាប់ផ្ដើមបោះជំហានចូល សហរដ្ឋអាមេរិកនាពេលណាឲ្យប្រាកដនោះឡើយ តែគាត់ចង់ឲ្យ Oppo មានទីផ្សារឲ្យបាននឹងធឹង នៅក្នុងទ្វីបអ៊ឺរ៉ុប ជាមុនសិន។
លោក Alen Wu បាននិយាយថានៅក្នុងកម្មវិធីសមាជទូរសព្ទពិភពលោក MWC ថា៖ “អ៊ឺរ៉ុប ជាទីផ្សារយក្សមួយដែលពិបាកនឹងក្ដោបក្ដាប់បាន ហើយរក្សាជើងឲ្យបាននឹងណាស់។ មើលតែក្រុមហ៊ុន Huawei ទៅ ដែលចំណាយពេលសឹងតែ ១០ ឆ្នាំហើយ បានក្ដោបទីផ្សារបាន ហើយឆក់បានដំណែងកំពូលទៀតនោះ" ។
ជាការពិតណាស់ Oppo, OnePlus និង Vivo គឺជាក្រុមហ៊ុនផលិតទូរសព្ទ ៣ ផ្សេងគ្នា តែចំណុះឲ្យក្រុមហ៊ុនមេតែមួយទេ ដែលមានឈ្មោះថា BKK Elecgronics ដែលជាសាជីវកម្មដ៏ធំមួយ នៅក្នុងប្រទេសចិន។ ទោះបីជាក្រុមហ៊ុនទាំង ៣ នេះដំណើរការ ដាច់ផ្សេងពីគ្នាក៏ដោយចុះ ប៉ុន្តែខាងថ្នាក់លើរបស់ Oppo, OnePlus និង Vivo សុទ្ធតែមានទំនាក់ទំនងល្អ ជិតស្និទ្ធជាមួយគ្នា។
គួរបញ្ជាក់ផងដែរថា Oppo គឺជាក្រុមហ៊ុនចិនចុងក្រោយបំផុត ដែលចង់ចូលមកដណ្ដើមយកចំណែកទីផ្សារ អាមេរិក ពោលគឺបន្ទាប់ពី OnePlus, TCL និង ZTE។ ប៉ុន្តែ ដោយសារតែស្ថានភាពសង្គ្រាមសេដ្ឋកិច្ចរវាង ចិន និង អាមេរិក នៅមិនទាន់ឈានដល់ការស្វែងរកសន្តិភាពនៅឡើយ វាជាពេលដែលពិបាកមួយសម្រាប់ Oppo ព្រោះ អាមេរិកទើបតែសម្រេចចិត្ត បោះបង់ Huawei ពីទីផ្សារខ្លួន ហើយអនាគតរបស់ ZTE ក៏នៅស្រពេចស្រពិល ដោយទើបតែបានដោះស្រាយបញ្ហាមួយចំនួនជាមួយនឹង នាយកដ្ឋានសេដ្ឋកិច្ចរបស់សហរដ្ឋអាមរិករួចមក។
ចុចអាន៖