Salah សារភាព​ថា​កីឡាករ​ Liverpool ទាំង​អស់​កំពុង​រង​សម្ពាធ​ក្នុង​ការ​ប្រជែង​ជើង​ឯក

  • 2019-02-24 01:26:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mohamed Salah បាន​សារភាព​ថា​ខ្លួន​និង មិត្ត​រួម​ក្រុម​កំពុង​មាន​អារម្មណ៍​នៃ​សម្ពាធ​ក្នុងការ​ប្រជែង​ពាន​រង្វាន់​ក្របខ័ណ្ឌ Premier League ប៉ុន្តែ​ថា​ពួកគេ​នឹង​ខំ​ប្រឹង។

Liverpool បាន​ធ្លាក់​ទៅ​លេខ​២​ក្នុង​តារាង ប៉ុន្តែ​ពួកគេ​នៅ​សល់​១​ប្រកួត​ទៀត​ក្នុង​ដៃ​ដើម្បី​ដណ្តើម​កៅអី​កំពូល​តារាង​​លើ​ក្រុម Man City វិញ ដោយ​គិត​ថា​ពួកគេ​នឹង​បាន​៣​ពិន្ទុ​នាំ​មុខ​ក្រុម​លោក Pep Guardiola ប្រសិន​បើ​អាច​ផ្តួល ​Manchester United នៅទឹកដី Old Trafford បាន។

Salah បាន​បង្ហើប​ថា​ខ្លួន​កំពុង​​សំលឹង​ចង់​បាន​ពាន Premier League ចាប់​តាំង​ពី​មក​ចូលរួម​ជាមួយ​ហង្សក្រហម​តាំង​ពី​ឆ្នាំ ២០១៧ ក្រោយ​ក្លឹប​មួយ​នេះ​ខកខាន​មិន​បាន​លើក​ពាន​ក្របខ័ណ្ឌ​បាល់ទាត់​កំពូល​អង់គ្លេស​អស់​ពេល​២៩​ឆ្នាំ។

Salah វ័យ​២៦​ឆ្នាំ​បាន​សារភាព​ប្រាប់ ESPN ថា​កីឡាករ​ទាំង​អស់​កំពុង​តែ​មាន​អារម្មណ៍​រង​សម្ពាធ​ ព្រោះ​ចង់​ឈ្នះ​ពាន​ដំបូង​បំផុត​ឲ្យ​ក្លឹប​ក្រោយ​ខកខាន​​យូរ ប៉ុន្តែ​កីឡាករ​អេហ្ស៊ីប​ទទូច​ថា​ពួកគេ​នឹង​ព្យាយាម​លេង​​១​ប្រកួត​គិត​១​ប្រកួត។

“ពិតណាស់ អ្នក​​មាន​អារម្មណ៍​ថា​មាន​សម្ពាធ​ព្រោះ​អ្នក​ជា​មនុស្ស​ អ្នក​មាន​អារម្មណ៍​ថា​ចង់​ឈ្នះ​ពាន Premier League ដែល​ជា​អ្វី​ដ៏​ធំ​បំផុត​សម្រាប់​ក្លឹប សម្រាប់​ទីក្រុង និង អ្នកគាំទ្រ​នៅ​គ្រប់​ទីកន្លែង​ ប៉ុន្តែ​អ្នក​ត្រូវ​ការ​ឈ្នះ​ការ​ប្រកួត "៕

ប្រភព៖ 90min   ប្រែ​សម្រួល៖ សុខ លាងហ៊ត