មិន​បង្អង់​យូរ! Xiaomi ចេញ​ផ្សាយ​ Mi Mix 3 ​ប្រើ​ប្រព័ន្ធ 5G តម្លៃ​ជិត ៧០០ ដុល្លារ

  • 2019-02-25 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

ក្រុមហ៊ុន Xiaomi ​បាន​ប្រកាស​ចេញ​ផ្សាយ​ស្មាតហ្វូន​ជំនាន់​ក្រោយ​របស់​ខ្លួន​គឺ Mi Mix 3 5G នៅ​ឯ​ព្រឹត្តិការណ៍ Palau de Congressos ក្នុង​ទីក្រុង Barcelona ប្រទេស​អេស្ប៉ាញ។ ចំណុច​ខ្លាំង​ពីរ​នៃ​ធុន​ធ្ងន់​នេះ ​មាន​បំពាក់​មក​ជាមួយ​នូវ​បន្ទះ​ឈីប​ជំនាន់​ខ្ពស់​ផុត​លេខ Qualcomm Snapdragon 855 និង​ការ​គាំទ្រ​ប្រព័ន្ធ​អ៊ីនធឺណិត​ល្បឿន​លឿន 5G។

ក្រៅ​ពី​មាន​ការ​វិវត្ត​នូវ​ឈីប​ថ្មី និង modem ប្រភេទ Snapdragon X50 ​ទៅ​មើល​លក្ខណៈ​សម្បត្តិ​ឯ​ទៀត​គឺ​មិន​ខុស​គ្នា​នឹង Mi Mix 3 ជំនាន់​ធម្មតា​ចេញ​ផ្សាយ​កាល​ពី​ខែ​តុលា ក្នុង​ទីក្រុង​ប៉េកាំង​នោះ​ឡើយ ដោយ​មក​នូវ​អេក្រង់ ៦,៣៩ អ៊ីញ AMOLED ​អម​កាមេរ៉ា​ភ្លោះ​មុខ 24MP+2MP និង​ខាង​ក្រោយ 12MP+12MP។

ខុស​ពី​តម្លៃ​ចាស់ ៥០០ អឺរ៉ូ ម៉ូឌែល​អាប់ដែត​ថ្មី​មាន RAM 6GB/64GB ROM ជាមួយ​ជម្រើស​ពណ៌ Onyx Black ឬ Sapphire Blue ប្រកាស​លក់​ក្នុង​តម្លៃ ៥៩៩ អឺរ៉ូ​ឬ​ប្រមាណ ៦៧៩ ដុល្លារ ។ ចាប់​ផ្តើម​ដាក់​លក់​នា​ខែ​ឧសភា​ត​ទៅ លើ​គេហទំព័រ Mi.com និង​បណ្តា​ហាង​ចែកចាយ​ធំៗ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា