ខ្លាំងណាស់! ទូរសព្ទកាមេរ៉ា 48MP របស់ VIVO ចេញមកមួយទៀត
- ពុធ, 27 កុម្ភៈ 2019 08:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លាំងណាស់! ទូរសព្ទកាមេរ៉ា 48MP របស់ VIVO ចេញមកមួយទៀត
ចន្លោះមិនឃើញ
ដំណឹងពី VIVO ស៊េរី X ជំនាន់ថ្មីគឺ X27 ដែលមានលេខម៉ូឌែល V1829A និង V1829T បានលេចឡើងយ៉ាងស្ងាត់ៗលើ TENNA និងល្បីលើបណ្តាញសង្គមចិន។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ស្មាតហ្វូនកាមេរ៉ា ៣ នេះបំពាក់ដោយបន្ទះឈីបលេខ Snapdragon 710 ជាមួយនឹង RAM ៨GB ជម្រើសមេម៉ូរី ១២៨GB និង ២៥៦GB ដែលមានទំហំអេក្រង់ធំ ៦,៤ អ៊ីញប្រភេទ AMOLED អាចបង្ហាញរូបភាពដល់កម្រិត FullHD+។ ម៉ូឌែលនេះ ក៏ដូចជាសិស្សច្បងមុនៗស៊េរី X ដែរគឺ មានបង្កប់បច្ចេកវិទ្យាស្កេនដៃក្រោមអេក្រង់។
ទោះជាមកដល់ពេលនេះទូរសព្ទកាមេរ៉ា ៣ គ្រាប់មិនសូវជាមានការភ្ញាក់ផ្អើលខ្លាំងអីទៀតក៏ដោយ តែមានទំហំធំៗណាស់គឺ កាមេរ៉ាមេ ៤៨ + ១៣+៥ មេហ្គាភិចសែល។ ឯកាមេរ៉ាមុខ Selfieទំហំ ១៦ មេហ្គាភិចសែល។ វាមានថាមពលថ្ម ៣៩២០ មីលីអំពែម៉ោង ដំណើរការដោយ Android Pie មានពណ៌មាស និងខៀវសុទ្ធ។
ចំពោះតម្លៃនៅមិនទាន់ដឹងច្បាស់នៅឡើយទេ មានតែរង់ចាំការប្រកាសផ្លូវការសិន៕
ចុចអានអត្ថបទទាក់ទង៖