TikTok ត្រូវខាតបង់ ៥,៧ លានដុល្លារ ក្រោយរងការចោទប្រកាន់ធំមួយពី FTC
- 2019-02-28 01:46:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
TikTok ត្រូវខាតបង់ ៥,៧ លានដុល្លារ ក្រោយរងការចោទប្រកាន់ធំមួយពី FTC
ចន្លោះមិនឃើញ
កម្មវិធីវីដេអូកម្សាន្ត TikTok នឹងត្រូវបង់ប្រាក់ពិន័យប្រមាណ ៥,៧ លានដុល្លារ ជូនគណៈកម្មាធិការ FTC របស់សហរដ្ឋអាមេរិក ក្រោយរងការចោទប្រកាន់ពីបទប្រមែប្រមូលព័ត៌មានឯកជនរបស់កុមារ។ TikTok ដែលទើបទិញបាន Musical.ly ជាប្រភេទប្រភេទកម្មវិធីអនុញ្ញាតឲ្យអ្នកប្រើថតវីដេអូខ្លីរបស់ពួកគេចែកចាយកម្សាន្តជាមួយមិត្តភ័ក្ដិ ដោយកន្លងទៅមានការចុច Download ច្រើនជាង ១ ពាន់លានដងលើ iOS និង Android។
FTC បានចោទប្រកាន់ថា ប្រតិបត្តិករកម្មវិធី បានរំលោភលើច្បាប់ការពារសិទ្ធឯកជនតាមអ៊ីនធឺណិតរបស់កុមារ ដោយមិនទទួលការព្រមព្រៀងពីអាណាព្យាបាល មុនប្រមូលព័ត៌មានផ្ទាល់ខ្លួនចេញពីអ្នកប្រើប្រាស់ក្រោមអាយុ ១៣ ឆ្នាំ។ ជាងនេះទៅទៀតកម្មវិធីកម្សាន្តមានប្រភពមកពីប្រទេសចិន ក៏មិនបានលុបព័ត៌មានផ្ទាល់ខ្លួនទាំងនោះ អំឡុងពេលដែលទទួលបានពាក្យបណ្ដឹងពីសំណាក់អាណាព្យាបាល និងកូនៗរបស់ពួកគេ។
ឆ្លើយតបនឹងបញ្ហានេះ TikTok ក៏បញ្ចេញនូវប្រព័ន្ធសុវត្ថិភាពចែកដាច់ដោយឡែកសម្រាប់អ្នកប្រើប្រាស់មានវ័យក្រោម ១៣ ឆ្នាំ ដោយឈប់អនុញ្ញាតឲ្យពួកគេអាចចែកចាយវីដេអូលើ TikTok បន្តទៀត បញ្ឈប់ការបញ្ចេញមតិលើវីដេអូរបស់អ្នកដទៃ ការផ្ញើសារជាមួយអ្នកដទៃជាដើម។
រំឭកផងដែរថា បន្ទាប់ពីក្រុមហ៊ុនយក្ស Bytedance បានទិញយក Muscial.ly កម្មវិធីមានដើមកំណើតនៅទឹកដីសហរដ្ឋអាមេរិកមួយនេះ បានទទួលកំណើនអ្នកប្រើប្រាស់ដល់ ១០០ លាននាក់ប្រចាំខែ ស្របពេល TikTok កម្មវិធីមេ កាលពីខែសីហាឆ្នាំទៅ ត្រូវបានគេរាយការណ៍ថាមានអ្នកប្រើប្រាស់ជាង ៥០០ លាននាក់ជុំវិញពិភពលោក ដោយតួលេខភាគច្រើនសុទ្ធសឹងជាកុមារ។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: