Fellaini ទើបតែចូលលេងនៅចិនដំបូង រកគ្រាប់បាល់បានភ្លែត
- 2019-03-01 12:10:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Fellaini ទើបតែចូលលេងនៅចិនដំបូង រកគ្រាប់បាល់បានភ្លែត
ចន្លោះមិនឃើញ
អតីតខ្សែបម្រើក្លឹប Manchester United កីឡាករ Marouane Fellaini រកបានគ្រាប់បាល់មួយគ្រាប់ពេលលេងឲ្យក្លឹបលីគកំពូលចិន Shandong Luneng នៅប្រកួតប៉ះនឹងក្លឹប Beijing Renhe ក្នុងក្របខ័ណ្ឌ Chinese Super League។
Fellaini បានបំប៉ោងសំណាញ់គ្រាប់បើកឆាក ក្រោយពីមានការបញ្ជូនបាល់បានយ៉ាងល្អពីខ្សែប្រយុទ្ធចិន Xinghan Wu បន្ទាប់ពីចូលតង់ទី ២ រយៈពេល ៦នាទី។ មួយគ្រាប់របស់ Fellaini ក៏ជាគ្រាប់បាល់ដំបូងនៃលីគកំពូលចិនរដូវកាល ២០១៩។
ការប្រកួតបញ្ចប់ទៅក្នុងលទ្ធផល ១-០ ដែលធ្វើឲ្យក្លឹបរបស់ Fellaini មាន ៣ពិន្ទុក្នុងប្រកួតបើកឆាកក្នុងថ្ងៃប្រកួតលីគដំបូង។
សូមបញ្ជាក់ផងដែរថា ខ្សែបម្រើបែលហ្សិកកីឡាករ Marouane Fellaini បានចាកចេញពីក្លឹប Manchester United ហើយផ្ទេរទៅក្លឹបចិន Shandong Luneng ក្នុងតម្លៃខ្លួន ១៣.២លានដុល្លារកាលពីខែកុម្ភៈកន្លងទៅ៕