Barca ប្រកាសថាកីឡដ្ឋានរបស់ខ្លួននឹងភ្ជាប់ជាមួយនឹងប្រព័ន្ធ 5G មុនគេបង្អស់លើពិភពលោក
- 2019-03-01 12:37:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Barca ប្រកាសថាកីឡដ្ឋានរបស់ខ្លួននឹងភ្ជាប់ជាមួយនឹងប្រព័ន្ធ 5G មុនគេបង្អស់លើពិភពលោក
ចន្លោះមិនឃើញ
នៅក្នុងសប្ដាហ៍នេះ ក្លឹប Barcelona បានប្រកាសពីផែនការក្នុងការដាក់បញ្ចូលនូវប្រព័ន្ធបច្ចេកវិទ្យាទូរស័ព្ទដៃ 5G ក្នុងគម្រោងអភិវឌ្ឍ Espai Barca ដើម្បីកែលម្អកីឡដ្ឋាន Camp Nou និងបរិក្ខារជុំវិញ។
កីឡដ្ឋាន Camp Nou នឹងក្លាយជាកីឡដ្ឋានបាល់ទាត់ទី ១ ដែលមានភ្ជាប់ប្រព័ន្ធ 5G ដែលប្រព័ន្ធមួយនេះត្រូវបានរំពឹងថា នឹងបើកដំណើរការនូវការរុករកជម្រើសថ្មីមួយ ក្នុងការទស្សនាព្រឹត្តិការណ៍កីឡា ដែលដូចពិតៗនៅកីឡដ្ឋាន ពេលដែលមើលតាមទូរទស្សន៍។
ផ្នែកមួយនៃគម្រោងនេះគឺមាន បំពាក់នូវកាមេរ៉ា ៣៦០ដឺក្រេនៅកន្លែងផ្សេងៗនៃស្តាត ដែលអាចឲ្យអ្នកទស្សនាតាមផ្ទះទទួលបាននូវអារម្មណ៍ពិតៗ ដោយការប្រើប្រាស់វ៉ែនតា Virtual Reality (VR Glasess) ។
អ្នកទស្សនាអាចមើលការប្រកួតដោយអាចកំណត់បាននូវទីតាំងដែលគេចង់ឃើញ ដូចជាមើលការប្រកួតពីបង់កីឡាករ ក្រោយសំណាញ់ទី និងកន្លែងជាច្រើនទៀត។
ក្លឹបក៏បានពន្យល់ថា ប្រព័ន្ធ 5G នឹងនាំបច្ចេកវិទ្យាក្នុងស្តាតដដែលឲ្យទៅកម្រិតមួយផ្សេងទៀត ដែលប្រព័ន្ធទំនាក់ទំនងតាមទូរស័ព្ទនឹងមិនមានការព្រួយបារម្ភទៀតទេ។
យ៉ាងណាមិញ គម្រោង Espai Barca ត្រូវបានគេសង្ឃឹមថានឹងបញ្ចប់ការអភិវឌ្ឍកីឡដ្ឋាន និងបរិក្ខារជុំវិញទាំងស្រុងក្នុងឆ្នាំ ២០២៤៕