Tim Cook បង្ហើប​ថា​ Apple កំពុង​ផលិត​ផលិតផល​​ថ្មី ដែល​នឹង​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់ផ្អើល

  • 2019-03-02 04:24:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ព្រឹក​ថ្ងៃ​ទី ១ ខែ​មីនា​កន្លង​ទៅ​នេះ Apple បាន​បើក​កិច្ច​ប្រជុំ​​​ប្រចាំ​ឆ្នាំ​ជា​មួយ​អ្នក​បណ្ដាក់​ទុន​របស់​ខ្លួន នៅ​​ទីស្នាក់ការ​ថ្មី​ Apple Park ក្នុង​រដ្ឋ​ California ដែល​នាយក​ប្រតិបត្តិ​ Apple បាន​ចែក​រំលែក​ដំណឹង​មួយ​ចំនួន ជុំវិញ​គម្រោង​ការ​ផលិតផល​អនាគត។

​​​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Bloomberg បាន​ឲ្យ​ដឹង​ថា​ លោក Tim Cook បាន​និយាយ​ថា​ Apple កំពុង​សម្ងំ​ផលិត​ផលិតផល​អនាគត​មួយ​ចំនួន ដែល​នឹង​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់ផ្អើល ស្មាន​មិន​ដល់។ នាយក​ប្រតិបត្តិ​រូប​នេះ​គ្រាន់​តែ​បង្ហើប​ខ្លីៗ​បែប​នេះ ដោយ​មិន​បាន​និយាយ​លម្អិត​ថា​ជា​ផលិតផល​អ្វី​នោះ​ទេ។

ក្នុង​កិច្ច​ប្រជុំ​នេះ​ដែរ​ លោក​ Tim Cook ក៏​បាន​​និយាយ​ថា​ គោល​ដៅ​របស់​ Apple គឺ​ចង់​បន្ថយ​តម្លៃ MacBook Air Retina ស៊េរី​ ២០១៨ ដែល​មាន​តម្លៃ​ចាប់​ផ្ដើម​ពី ១ ២០០ ដុល្លារ។ ជុំវិញ​ Apple Watch និង AirPods លោក​ Tim បញ្ជាក់​ថា​​មាន​គោលដៅ​វែង​ឆ្ងាយ​ថែម​ទៀត សម្រាប់​ផលិតផល​ដ៏​អស្ចារ្យ​ទាំង​នេះ។

ត្បិត​ថា​ Tim Cook មិន​បាន​និយាយ​លម្អិត ប៉ុន្តែ​ពាក្យ​ចចាមអារ៉ាម​បាន​សន្និដ្ឋាន​ថា​ AirPods ស៊េរី​ថ្មី​នឹង​បង្ហាញ​មុខ​ឆាប់ៗ​នេះ អាច​អំឡុង​ខែ​មីនា​នេះ ដោយ​មាន​ជម្រើស​ពណ៌​ថ្មី​ពណ៌​ខ្មៅ និង​មាន​​បន្ថែម​មុខងារ​ "Hey Siri”ហើយ​មាន​សមត្ថភាព​សាក​ថ្ម​ឥត​​ប្រើ​ខ្សែ​ផង​ដែរ៕

​​​

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង