មកដឹងតម្លៃពិសេស V15Pro របស់​ vivo ចេញកាលពី​យ​ប់​មិញ​

  • 2019-03-03 09:23:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពី vivo បាន​បង្ហើប​ពី​ស្មា​ត​ហ្វូន​ម៉ូដែលចុងក្រោយ​របស់ខ្លួន V15 Pro មួយ​រយៈ​មក ពេល​នេះ បាន​មកដល់​ហើយ​។ vivo V15 Pro មួយ​នេះ អ្នក​ក៏​អាច​ធ្វើការ​កុម្ម៉ង់​ទុក​បាន​ពី​ក្រុមហ៊ុន vivo និង​តំណាង​ចែកចាយ​របស់ vivo បាន​ចាប់ពី​ថ្ងៃទី ០៣ ដល់​ថ្ងៃទី ០៩ ខែ​មីនា ២០១៩ នេះ​តទៅ​នៅក្នុង ៤៤៩ដុល្លារ ដែល​អ្នកនឹង​ទទួលបាន​ការធានា​ត្រឹមត្រូវ និង​កាដូ​បន្ថែម​ជាច្រើន​ផងដែរ​មានដូចជា​៖ បន្តោង​សោរ​vivo ជើង​Tripods ដប​ទឹក​ដ៏​ស្រស់ស្អាត Power Bank​ រីឯ​សម្រាប់ Bluetooth Speaker បាន​ត្រឹម​រយៈពេល​ក្នុង​ការធ្វើ Pre-order តែ​ប៉ុណ្ណោះ​។

ក្រុមហ៊ុន vivo បាន​រៀបចំ​ព្រឹត្តិការណ៍​សម្ពោធ​ជា​ផ្លូវការ នៃ​វត្តមាន vivo V15 Pro​កាលពី​យ​ប់​មិញ នៅ​ថ្ងៃ 2 មីនា ឆ្នាំ 2019 ដែល​ស្ថិតនៅ​សណ្ឋាគារ Garden City ព្រម​ទាំង​មាន​ការចូលរួម​ពី​គណៈប្រតិភូ ថ្នាក់​គ្រប់​គ្រង​ជាន់ខ្ពស់​ប្រចាំ​ក្រុមហ៊ុន vivo, ភ្ញៀវ​កិតិ្ត​យស និង​តំណាង​ចែកចាយ​របស់ vivo ជាច្រើន​ផងដែរ​។​

លើសពី​នេះ​ដើម្បី​បន្ត​ញ៉ាំង​បរិយាកាស​ឲ្យ​កាន់តែ​រីករាយ កម្មវិធី​នេះ ក៏​មាន​ការចូលរួម​ពី​សំណាក់​តារាច​ម្រៀ​ង​ល្បីៗ ជាពិសេស​កញ្ញា សុខ​ពិសី និង ឡូ​រ៉ា​ម៉ម ដែល​ជា​តារា​តំណាង​របស់ vivo ផ្ទាល់ ថែមទាំង​មាន​ការសម្តែង​ក្បាច់​រាំ ពី​សំណាក់​ក្រុម OMG និង LaserMan ដែល​មកពី​ប្រទេស​ម៉ាឡេស៊ី​ទៀតផង​។​

គួរបញ្ជាក់​ផងដែ​រថា vivo V15 Pro ជា​ស្មា​ត​ហ្វូន​ជំនា​ន់​ចុងក្រោយ​របស់​ក្រុមហ៊ុន vivo ដែល​ទទួលបាន​ការចាប់​អារម្មណ៍​ជាខ្លាំង​ពី​អតិ​ថិ​ជន និង​អ្នកប្រើប្រាស់​នៅ​ជុំវិញ​ពិ​ភព​លោក ចាប់តាំងពី​ថ្ងៃ​ដែល ត្រូវបាន​ប្រកាស​បង្ហាញខ្លួន​ជា​ផ្លូវការ​(ComingUp) កាលពី​ប៉ុន្មាន​សប្តាហ៍​មុន​មក​ម្ល៉េះ​។ លក្ខណៈ​សំខាន់ៗ​របស់​ស្មា​ត​ហ្វូននេះ​មានដូចជា៖ ​

  • មាន​ការ​រចនា​រូបរាង​មក​ស្រស់ស្អាត មាន​សភាព​ភ្លឺ​ចាំង​រលោង​បែប​ឆ្នូតៗ​
  • អេក្រង់​លាត​ស្ទើតែ​គ្មាន​គែម Ultra FullViewTM Display​ ទំហំ​អេក្រង់ 6.39-inch 2340x1080 FHD+ Super AMOLED​
  • កាមេរ៉ា​មុខ​ផុស​ឡើង 32MP​
  • កាមេរ៉ា​ក្រោយ 3 គ្រាប់ 48Million Quad Pixel Sensor (12million Effective Pixels) +8MP + 5MP
  • បច្ចេកវិទ្យា AI កាមេរ៉ា​ក្រោយ​៖ ថតរូប​កាន់តែ​ធំ​ទូលាយ ដឺ​ក្រេ 12០° (AI 12០° wide Angle)​
  • បច្ចេកវិទ្យា AI កាមេរ៉ា​ក្រោយ​៖ ថតរូប​ពេល​យ​ប់​កាន់តែច្បាស់ (AI Super Night Mode)​
  • បច្ចេកវិទ្យា AI កាមេរ៉ា​ក្រោយ​៖ ថតរូប​ធ្វើអោយ​រូបរាង​កាន់តែ​ស្អាត (AI Body Shaping)​
  • ដំណើរការ​ម៉ាស៊ីន​ដោយ (Qualcomm Snapdragon 675AIE Octa-core)​
  • RAM 6GB + ROM 128GB +SD Card up to 256GB​
  • មុខងារ​ស្កេន​ក្រយៅដៃ​លើ​អេក្រង់ (In-Display Fingerprint Scanning)​
  • ថា​ម​ពល​ថ្ម​ទំហំ 3700mAh​
  • បច្ចេក​វិទ្យា​សាក​ថ្ម​លឿន​ផ្លេកបន្ទោរ
  • Funtouch OS9 (Based on Android 9.0)​
  • មាន​ពីរ​ពណ៌​គឺ Topaz Blue និង Coral Red​

អត្ថបទ៖ ថា ម៉ាលីដា