អ៊ូច​ ធារិទ្ធ៖​ យប់​មិញ​បើ​សុខភាព​អំណោយ​ផល​វិញ​ វ៉ៃ​នឹង​ល្អ​មើល​ជាង​នេះ​ទៀត​

  • 2019-03-04 03:13:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​វ័យក្មេង​ អ៊ូច​ ធារិទ្ធ​ ប្រកួត​មិត្តភាព​យប់មិញ​នៅ​សង្វៀន​បាយ័ន​ពិត​ជា​ជក់ចិត្ត​មែន​ ប៉ុន្តែ​ម្ចាស់​​ខ្លួន​ថា​នៅ​មិន​ទាន់​ល្អ​ខ្លាំង​នោះ​ទេ ​ព្រោះ​សុខភាព​មិន​អំណោយផល​ឈឺ​ប៉ុន្មាន​ថ្ងៃ​មក​ហើយ។​

កីឡាករ អ៊ូច ធារិទ្ធ​

ធារិទ្ធ​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ប្រកួត​យប់មិញ​នេះ​មិន​សូវ​ជា​ពិបាក​នោះ​ទេ​ ប៉ុន្តែ​មាន​បញ្ហា​សុខភាព​វា​រំខាន​បន្តិច​ ទើប​ហាក់​អស់​កម្លាំង​ខ្លាំង​នៅ​ពេល​ប្រកួត​ជា​មួយ​កីឡាករ​ថៃ​ Famai​ ស្ទើរ​មិន​ចប់​៥ទឹក។​ អ្នក​ប្រដាល់​វ័យ​២២​ឆ្នាំ​រូប​នេះ​បន្ថែម​ទៀត​ថា​ តាំង​ពី​ថ្ងៃអង្គារ​សប្ដាហ៍​មុន​មក​ម្ល៉េះ​ ពោល​មាន​អាការៈ​ក្ដៅ​ខ្លួន​ ធ្លាក់​ទម្ងន់​ និង​អស់​កម្លាំង​ ម្សិលមិញ​នេះ​ដែរ​បាន​ព្យួរ​សេរ៉ូម​រួច​ឡើង​វ៉ៃ​តែ​ម្ដង។​

អ៊ូច ធារិទ្ធ

កូន​សិស្ស​លោក​ ធី​ ណារិទ្ធ​ ខាង​លើ​នេះ​បន្ថែម​ថា​ ប៉ះ​ដៃគូ​គេ​ល្អ​ដើរ​បុក​ទៀត​នោះ​ ជា​ហេតុ​ធ្វើ​ឲ្យ​ខ្លួន​ឆាប់​អស់​តែ​ម្ដង​ ហើយ​នៅ​ទឹក​ទី២​នោះ​ត្រូវ​១ជង្គង់​ពេញ​រឹតតែ​ធ្វើ​ឲ្យ​រូប​នេះ​អស់​ស៊ុហ្វ​ស្ទើរ​តែ​បោះបង់​ការ​ប្រកួត​ទៅ​ហើយ​ ប៉ុន្តែ​ដោយ​ការ​តាំង​ចិត្ត​ខំប្រឹង​តស៊ូ​រហូត​បាន​វ៉ៃ​ឈ្នះ​វិញ។​ អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​មាន​ចិត្ត​សប្បាយ​រីករាយ​ណាស់​ខណៈ​សុខភាព​មិន​អំណោយ​ផល​ហើយ​ នៅ​តែ​អាច​យក​ជ័យជម្នះ​ជូន​អ្នក​គាំទ្រ​បាន។​

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ម្សិលមិញ​នេះ​នៅ​សង្វៀន​បាយ័ន​ មាន​២គូ​ គឺ​ អ៊ូច​ ធារិទ្ធ​ ឈ្នះ​ពិន្ទុ​ Famai​ ខណៈ​ វង្ស​ ណយ​ ចាញ់​ពិន្ទុ​ Jacksiam​ ៕​

វិដេអូ៖

អត្ថបទ៖ នួន ស៊ីណា​