ហេតុផល​៨​យ៉ាង​ដែល​អ្នក​​គួរ​ញ៉ាំ​​ត្រី​បន្ថែម​ទៀត

  • 2014-11-17 16:47:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​មួយ​ចំនួន​មិន​បាន​ដឹង​ទេ​ថា ​ក្រៅ​ពី​ឆ្ងាញ់​ត្រី​នៅ​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ជាច្រើន​ទៀត។ ខាងក្រោម​នេះ​គឺជា​ហេតុផល​៨​យ៉ាង​ដែល​ប្រិយមិត្ត​​គួរតែ​ទទួលទាន​ត្រី​បន្ថែម​ទៀត៖

 

១. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង

 

 

លទ្ធផល​នៃ​ការស្រាវជ្រាវ​ថ្មី​មួយ​បាន​ចុះផ្សាយ​ក្នុង American Journal of Physiology បាន​បង្ហាញ​អ្នក​ដែល​បាន​បរិភោគ​​ត្រី​ច្រើន​ ធ្វើ​ឲ្យ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​មាន​កម្រិត​ទាប។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ បាន​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង ជំងឺ​ដាច់​សរសៃឈាម​បេះដូង​បាន​ទៀត​ផង។

 

២. កាត់បន្ថយ​ជំងឺ​មហារីក​ក្រពេញ​ប្រូ​ស្តាត

 

 

ការសិក្សា​មួយ​របស់​ប្រទេស​ស៊ុយអែត​ទៅលើ​បុរស​៦០០០​នាក់​អស់​រយៈពេល​ជាង​៣០​ឆ្នាំ​ បាន​បង្ហាញ​ថា​បុរស​ដែល​មិន​បាន​បរិភោគ​ត្រី​ មាន​ហានិភ័យ​វិវត្ត​ទៅ​ជា​ជំងឺ​មហារីក​ក្រពេញ​ប្រូ​ស្តាត​ខ្ពស់​ជាង​បី​ដង​បើ​ធៀប​ទៅ​នឹង​អ្នក​ដែល​បាន​បរិភោគ។ ក្នុង​ចំណោម​សារធាតុ​ចិញ្ចឹម​ជាច្រើន ​ត្រី​គឺជា​ ប្រភព​ដ៏​ល្អ​របស់​សារជាតិ selenium មាន​គុណសម្បត្តិ​ប្រឆាំង​នឹង​រោគ​មហារីក​ជាពិសេស​ការ​ប្រឆាំង​ជំងឺ​មហារីក​បំពង់អាហារ ពោះវៀនធំ សុដន់ ក្រពេញ​អូវែ​ ក៏​ដូចជា​ក្រពេញ​ប្រូ​ស្តាត​នេះ​តែ​ម្ដង។ ត្រី​សូម៉ុង ត្រី​ធូណា ត្រី​សាឌីន គឺ​អាច​ជួយ​ទប់ស្កាត់​ការ​កើត​មហារីក​ក្រពេញ​ប្រូ​ស្តាត ​បាន។

 

៣. កាត់បន្ថយ​ការ​រលាក​ជាលិកា

 

 

សារធាតុ​អូមេហ្គា 3 ​ដែល​មាន​នៅ​ក្នុង​ខ្លាញ់​ត្រី​ ត្រូវ​បាន​គេ​រក​ឃើញ​ថា​អាច​កាត់បន្ថយ​ការ​រលាក​ជាលិកា​បាន។ លើស​​ពី​នេះ​ទៅទៀត​ខ្លាញ់​ត្រី​មាន​ឥទ្ធិពល​ប្រឆាំង ​និង​លើកកម្ពស់​សុខភាព​សរសៃឈាម​បេះដូង​ និង​បង្កើន​សមត្ថភាព​សួត។

 

៤. ល្អ​ចំពោះ​ការ​វិវឌ្ឍ​ខួរក្បាល​របស់​ទារក

 

 

ការសិក្សា​បាន​បង្ហាញ​ថា​ខ្លាញ់​ត្រី​មាន​ប្រយោជន៍​ចំពោះ​​​ការ​វិវឌ្ឍ​ខួរក្បាល​របស់​ទារក។ ការសិក្សា​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០០៣​ និង​បាន​ចេញ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្ដី Paediatrics បាន​សន្និដ្ឋាន​ថា​ម្ដាយ​ដែល​បាន​លេប​ថ្នាំ​គ្រាប់​ខ្លាញ់​ត្រី​អំឡុង​ពេល​មាន​ផ្ទៃពោះ និង បំបៅ​ដោះ​កូន​មាន​ការ​កើន​ឡើង​​សមត្ថភាព​ខួរក្បាល​របស់​ទារក​នៅ​ពេល​ពួកគេ​មាន​អាយុ​៤​ ឆ្នាំ។ ការសិក្សា​មួយ​ផ្សេង​ទៀត​នៅ​ឆ្នាំ ២០០៥​បាន​ បង្ហាញ​ថា​សិស្សសាលា​ដែល​មាន​របប​អាហារ​មាន​ជាតិ​ខ្លាញ់​ត្រី​មាន​លទ្ធផល​សិក្សា​របស់​ពួកគេ​មាន​ភាព​ល្អ​ប្រសើរ។

 

៥. ថែរក្សា​ភ្នែក​បាន​ល្អ

 

 

ការស្រាវជ្រាវ​បង្ហាញ​ថា​សារធាតុ​អូមេហ្គា 3 ដែល​មាន​នៅ​ក្នុង​ខ្លាញ់​ត្រី​អាច​ជួយ​ការពារ​ភ្នែក​របស់​អ្នក​ដែល​ទទួល​រង​ការ​អន់ថយ​ផ្នែក​សាច់ដុំ​ដែល​បណ្ដាល​មកពី​អាយុ (AMD ) ដែល​ជា​មូលហេតុ​មួយ​ធ្វើឲ្យ​ភ្នែក​​មើល​មិន​ច្បាស់ ​ជា​ធម្មតា​នៅ​ពេល​មាន​វ័យ​ចំណាស់ ។ នៅ​ក្នុង​ខ្លាញ់​ត្រី​ជីវជាតិ​វីតាមីនA ផង​ដែរ។

 

៦. ល្អ​ចំពោះ​សុខភាព​ស្បែក

 

 

អូមេហ្គា 3 មិន​ត្រឹម​តែ​ជួយ​ការពារ​ស្បែក​ពី​កាំរស្មី UV របស់​ព្រះអាទិត្យ​ទេ ថែមទាំង​អាច​កាត់បន្ថយ​រោគ​សើស្បែក​ផ្សេងៗ​ទៀត​ដូចជា ត្រអក ជំងឺ​ស្បែក​ក្រហម និង ធ្វើ​ឲ្យ​ស្បែក​ទន់​ល្មើយ។

 

៧. រក្សា​នូវ​គំនិត​វិជ្ជមាន

 

 

ជំងឺ​ធ្លាក់​ទឹកចិត្ត​ត្រូវ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​កម្រិត​ទាប​នៃ​សារធាតុ serotonin នៅ​ក្នុង​ខួរក្បាល។ ​អាស៊ីដ​ខ្លាញ់ និង អូមេហ្គា 3 បាន​ផ្សារភ្ជាប់​ទៅ​នឹង​ការ​កើន​ឡើង​នៅ​ក្នុង​កម្រិត​​សារធាតុ serotonin មួយ​អាច​ជួយ​កាត់បន្ថយ​ការ​កើត​មាន​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត​នេះ។

 

៨. ​​មាន​រស​ជាតិ​ឆ្ងាញ់

 

 

ហេតុផល​ដ៏​សាមញ្ញ​មួយ​ទៀត​​ដែល​អ្នក​គួរ​តែ​បរិភោគ​ត្រី ​គឺ​ដោយសារ​តែ​វា​មាន​រស​ជាតិ​ឆ្ងាញ់។

 

យ៉ាង​ណា​ដែរ តើ​ប្រិយមិត្ត​ជា​​អ្នក​ចូលចិត្ត​ញ៉ាំ​សាច់​ត្រី​ដែរ​ឬ​ទេ?

 

ប្រែ​សម្រួល៖ ទ្រី រ៉ាវី

ប្រភព៖ amarikanki

អត្ថបទថ្មី