ចុះពីសង្វៀនភ្លាម អ៊ូច ធារិទ្ធ ដើរទទួលប្រាក់ឧបត្ថម្ភជិតកន្លះម៉ោង
- 2019-03-06 03:52:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចុះពីសង្វៀនភ្លាម អ៊ូច ធារិទ្ធ ដើរទទួលប្រាក់ឧបត្ថម្ភជិតកន្លះម៉ោង
ចន្លោះមិនឃើញ
អ្នកលេងគុនខ្មែរវ័យក្មេង អ៊ូច ធារិទ្ធ គ្រាន់តែទទួលបានជ័យជម្នះលើកីឡាករថៃ Farmai ភ្លាមចុះពីសង្វៀនមកអ្នកគាំទ្រហុចលុយពេញ Studio ប្រកួតរបស់សង្វៀនបាយ័ន ទម្រាំប្រមូលរួចជិតកន្លះម៉ោង។
កូនសិស្សលោកគ្រូ ធី ណារិទ្ធ រូបនេះបានឲ្យដឹងថា នេះជាលើកទី២ហើយ ដែលអ្នកគាំទ្រជួយឧបត្ថម្ភជាថវិកាតិច ច្រើន នៅសង្វៀនបាយ័នកាលពីថ្ងៃអាទិត្យសប្ដាហ៍មុននេះ។ លើកទី១ ប្រមូលបានប្រាក់ ៧២០០០ និងលើកទី២នេះបាន ៨១៥០០០រៀល ផងដែរ។
ធារិទ្ធ បន្ថែមឲ្យដឹងទៀតថា ខ្លួនមិននឹកស្មានថាអ្នកទស្សនាផ្ទាល់នៅទីនោះពេញចិត្ត អាណិតស្រឡាញ់ដល់ថ្នាក់នេះទេ ពេលទទួលថវិកាទាំងនោះស្ទើរស្រក់ទឹកភ្នែក គោរពទឹកចិត្តអ្នកគាំទ្រជាខ្លាំង។ កីឡាករនៅរាជធានីភ្នំពេញ ប្ដេជ្ញានឹងខំប្រឹងប្រែងហ្វឹកហាត់ និងប្រកួតឲ្យល្អឲ្យខ្លាំងជាងនេះទៅទៀត មិនធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយ។ ការផ្ដល់ជាថវិកានេះ វាបានជំរុញទឹកអ្នកប្រដាល់ខាងលើរឹតតែជម្នះពុះពារឧបសគ្គលើវិថីប្រដាល់មួយនេះ។
កីឡាករ អ៊ូច ធារិទ្ធ ជាកូនសិស្សលោក ធី ណារិទ្ធ ប្រកួតចុងក្រោយឈ្នះពិន្ទុកីឡាករថៃ Farmai កាលពីថ្ងៃទី៣ ខែមីនា ២០១៩។ ការប្រកួតចុងក្រោយរបស់គេនេះក៏ជាការទទួលលុយឧបត្ថម្ភលើកទី២ដែរពីអ្នកគាំទ្រផ្ទាល់ក្នុង Studio បាយ័ន៕
វីដេអូ៖
រឿងគួរឱ្យចាប់អារម្មណ៍៤ពីកីឡាការិនីខ្មែរ-អាមេរិក ឯម សុវណ្ណារី
Dani Carvajal ថា នេះគឺជារដូវកាលចង្រៃបំផុត សម្រាប់ Real
Spurs ឡើងវគ្គ៨ក្រុម UCL លើកដំបូងគិតចាប់ពីឆ្នាំ២០១១ក្រោយទម្លាក់ Dortmund