រថយន្ត​ស៊េរី​ទំនើប​ថ្មី​មួយ​ទៀតរបស់រៀតណាម លេចមុខនៅ​ស្វីស

  • 2019-03-06 06:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 14

ចន្លោះមិនឃើញ

ក្រុមហ៊ុន VinFast នឹង​បាន​បង្ហាញ​រថយន្ត​ម៉ូដែល​ Lux SUV កម្លាំងម៉ាស៊ីន​ថ្មី​ ជា​ផ្លូវ​ការ​ នៅ​ក្នុង​ពិព័រណ៍​យានយន្ត​ប្រចាំឆ្នាំ​២០១៩ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ដែល​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី​៧ ដល់ ១៧ ខែ​មីនា ឆ្នាំ​២០១៩​។

នេះ​មិនមែន​ជា​លើកទី១ទេ តែ​ក្រុមហ៊ុន​វៀតណាម​នេះ​ បាន​ធ្វើការ​បង្ហាញ​រថយន្ត​របស់​ខ្លួន នៅ​អឺរ៉ុប។ កាលពី​ខែ​តុលា ឆ្នាំ​២០១៨ ក្រុមហ៊ុន​នេះ បាន​បង្ហាញ​រថយន្ត​ចំនួន ២​ម៉ូដែល នៅ​ក្នុង​ពិព័រណ៍​យានយន្ត​នៅ​ក្រុង​ប៉ារីស ប្រទេស​បារាំង។

VinFast Lux SUV ម៉ូដែល​ថ្មី​នេះ ត្រូវ​បាន​អភិវឌ្ឍ​បន្ថែម​ពី​ VinFast Lux SUV SA2.0 ដែល​ត្រូវ​បាន​ប្រកាស​បង្ហាញ​កាលពី​ពេល​កន្លង​ទៅ​។ Lux SUV ថ្មី ​ត្រូវ​បាន​បំពាក់​ម៉ាស៊ីន ៦,២លីត្រ V8 ដោយ​មាន​ការ​រចនា​ផ្នែក​ខាងក្នុង និង​ខាង​ក្រៅ ខុស​ប្លែក​ពី​ម៉ូដែល​មុន។ ជាមួយ​កម្លាំង ៤៥៥​សេះ VinFast Lux V8 អាច​ស្ទុះ​ដល់ ៣០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។

VinFast Lux V8 ជា​ប្រភេទ Limited Edition និង​មាន​លក់​នៅ​ក្នុង​ឆ្នាំ​២០២០​៕

អានអត្ថបទទាក់ទង៖

ប្រភព៖ Kley Kley   ប្រែ​សម្រួល៖ លាភ.