រថយន្ត Hybrid មួយទឹក ៣ស៊េរី តម្លៃជាង ២ម៉ឺនដុល្លារ កំពុងពេញនិយមលើទីផ្សារកម្ពុជា
- 2019-03-07 03:16:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រថយន្ត Hybrid មួយទឹក ៣ស៊េរី តម្លៃជាង ២ម៉ឺនដុល្លារ កំពុងពេញនិយមលើទីផ្សារកម្ពុជា
ចន្លោះមិនឃើញ
រថយន្តប្រភេទ Hybrid កំពុងពេញនិយម ដោយសារតែវាជួយសន្សំសំចៃសាំងបានច្រើន។ ក្រៅពីការប្រើប្រាស់សាំងតែមួយមុខ រថយន្តប្រភេទនេះ អាចប្រើប្រាស់ថាមពលអគ្គិសនី ចេញពីអាគុយ ដើម្បីធ្វើការលាយជាមួយម៉ាស៊ីនសាំង។
ក្នុងចំណោមរថយន្តប្រភេទ Hybrid ទាំងនោះ មាន ៣ ស៊េរី ដែលកំពុងមានភាពពេញនិយមជាងគេនៅកម្ពុជានាពេលបច្ចុប្បន្ន។ រថយន្តទាំង ៣ ស៊េរី នោះ មានដូចខាងក្រោម៖
១. Toyota Prius ស៊េរីឆ្នាំ ២០១០ ប្រភេទ Full Option តម្លៃខ្ទង់ ២ ៤០០០ ដុល្លារ
Toyota Prius ជំនាន់ទី២ ដែលជាជំនាន់ពេញនិយមជាងគេចាប់ពីឆ្នាំ ២០០៤ ដល់ ២០០៩ មានតម្លៃចាប់ពី **១ ០០០០ រហូតដល់ជិត ២ ០០០០ ដុល្លារ**។ រថយន្តនេះ មានម៉ាស៊ីនទំហំ ១,៥ លីត្រ បូករួមនឹងអាគុយដែលផលិតថាមពលបាន ៥០ គីឡូវ៉ាត់។
Prius ជំនាន់ទី ២ (២០០៤-២០០៩) មានកម្រិតស៊ីសាំង ៤,៩ លីត្រ/១០០គ.ម សម្រាប់ផ្លូវក្នុងក្រុង និង ៥,២ លីត្រ/១០០គ.ម សម្រាប់ផ្លូវក្រៅក្រុង។ ងាកមកចាប់ពីស៊េរីឆ្នាំ ២០១០ មកឡាន Prius មាន Option ឲ្យជ្រើសរើសរហូតដល់ ៥ ប្រភេទ ដែលខុសពីឡានធម្មតាមានត្រឹម ៣ ប្រភេទគឺ Base Option, Half-Full Option និង Full Option ដែលកំពុងមានអ្នកជិះ និងឈ្មួញនាំចូលច្រើន។ Option របស់ Prius នេះដែរគឺសម្រាប់ឲ្យអ្នកប្រើអាចជ្រើសរើសបានតាមចំណងចំណូលចិត្ត។
២. Toyota Camry ស៊េរីឆ្នាំ ២០០៧ ប្រភេទ Hybrid តម្លៃខ្ទង់ ២ ២០០០ដុល្លារ
Camry Hybrid ជាររថយន្តក្នុងសែស្រឡាយ Toyota Camry ចាប់ពីឆ្នាំ ២០០៧ ឡើងទៅ។ Camry Hybrid ក៏មានភាពពេញនិយមច្រើនដែរចាប់ពីឆ្នាំ ២០០៧ ដល់ ២០១១។ រថយន្តនេះមានម៉ាស៊ីនទំហំ ២,៤ លីត្រ និងម៉ូទ័រអាគុយ ដែលមានកម្លាំង ១០៥ គីឡូវ៉ាត់។
៣. Lexus RX400h ស៊េរីឆ្នាំ ២០០៦ ប្រភេទFull Option តម្លៃខ្ទង់ ៣ ៨០០០ ដុល្លារ
Lexus RX400h ជារថយន្តហាយប្រ៊ីដប្រភេទតួខ្ពស់ SUV។ Lexus RX ចេញដល់ជំនាន់ RX450h ប៉ុន្តែ RX400h ឆ្នាំ ២០០៤-២០០៩ នៅតែមានការគាំទ្រពីអ្នកប្រើប្រាស់អ្នកប្រើប្រាសក្នុងស្រុកសម្រាប់ម៉ូដែលមួយទឹក។ RX400h ប្រើប្រាស់ម៉ាស៊ីនសាំងទំហំ ៣,៣ លីត្រ និងមានម៉ូទ័រអគ្គិសនី ២ មុខក្រោយ មានកម្លាំង ១២៣ គីឡូវ៉ាត់ មានកម្រិតស៊ីសាំងជាមធ្យម ៩,៤ លីត្រ/១០០គ.ម។
ដោយសារជាប្រភេទឡានមួយទឹកក្នុងស្រុកដូចនេះតម្លៃអាចខុសគ្នា ២ ទៅ ៣ ពាន់ដុល្លារតិចឬច្រើនជាងនេះទៅតាម Option ពណ៌ និងគុណភាពឡានផ្ទាល់ (តម្លៃទីផ្សារក្នុងស្រុក)៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Tehnology...