ធ្លាប់​ឭពី​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ តិច​អត់ដឹងថា​ឆ្លងកាត់​ផ្លូវ​ណា​ខ្លះ និងពីណា​ដល់​ណា

  • 2019-03-09 03:15:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្លូវ​ក្រ​វ៉ាត់​ក្រុងទី​បី​មាន​ប្រ​វែង​ជាង​៥០​គីឡូម៉ែត្រ​ឆ្លង​កាត់​ផ្លូវ​និង​ស្ពាន​សរុបចំនួន​​ប្រាំបី​ក្នុងភូមិសាស្រ្ត​​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល។

(រូបភាពតំណាង៖ ក្រ​សួង​សាធារណការ)

បើ​តាម​ក្រ​សួង​សាធារណការ​នឹង​ដឹក​ជញ្ជូន​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី​បីនេះ​​ឆ្លង​កាត់​ផ្លូវ​ជាតិ​លេខ​៤ លេខ​៣ និង​លេខ​២ ក្នុង​ភូមិ​សាស្រ្ត​​រាជធានី​ភ្នំពេញ។ ដោយឡែក​ផ្លូវ​នេះ​ឆ្លងកាត់​ផ្លូវ​លេខ​២១ លេខ​២១អា ស្ពានបាសាក់ ផ្លូវលេខ​១១០ និង​ទៅ​ភ្ជាប់​ផ្លូវ​ជាតិ​លេខ​១ ត្រង់ឃុំ​ដីឥដ្ឋ ស្រុកកៀនស្វាយ​​ខេត្ត​កណ្ដាល​​។

​បើតាម​ក្រ​សួង​សាធារណការ​ផ្លូវក្រ​វ៉ាត់​ក្រុង​ទី៣នេះ​មាន​ប្រ​វែង​​សរុបចំនួន៥២,​៩៨៣​គីឡូ​ម៉ែត្រ គ្រោង​ចំណាយ​ថវិកា​សរុប២៧៣​លាន​ដុល្លារក្រោម​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​ចិន និង​ថវិកាប​ដិភាព​របស់​រដ្ឋាភិបាល​សម្រាប់​ដោះ​ស្រាយ​ផល​ប៉ះពាល់ និង​បោសសម្អាត​មីន ជាដើម។ ផ្លូវ​នេះ​ចាប់​សាងសង់កាលពី​ខែ​ធ្នូ​ ឆ្នាំ​២០១៨ និង​គ្រោង​បញ្ចប់​នៅ​ខែធ្នូ​ ឆ្នាំ​២០២១៕

អត្ថបទ៖ ទូច សុខា