ធន់​ ចាន់តាក់​ ហូរ​ឈាម​ចង់​សន្លប់​ ប៉ុន្តែ​មិន​ខ្ចី​ចុះចាញ់​តស៊ូ​ដើម្បី​គុន​ខ្មែរ​

  • 2019-03-11 02:53:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ ធន់​ ចាន់តាក់​ ប្រកួត​មិត្តភាព​ម្សិលមិញ​នៅ​បាយ័ន​បែក​រហូត​១៥​ថ្នេរ​ ហូរ​ឈាម​មិន​ឈប់​ចង់​សន្លប់​ទៅហើយ ប៉ុន្តែ​ខំ​តស៊ូ​ប្រកួត​រហូត​ដល់​ចប់​កម្មវិធី​ តស៊ូ​ដើម្បី​គុន​ខ្មែរ​ និង​មិន​ចង់​ឲ្យ​គេ​មើល​ងាយ​គុន​ខ្មែរ។​

ចាន់ តាក់(ក្រហម)

ចាន់តាក់​ បាន​ឲ្យ​ដឹង​ថា​ រូប​គេ​បែក​តាំងតែ​ពី​ទឹក​ទី១​មក​ម្ល៉េះ​ ប៉ុន្តែ​មិន​ធំ​ប៉ុន្មាន​ទេ​ លុះ​ពេល​ចូល​ដល់​ទឹក​ទី២​ឡើង​ទៅ​ របួស​បែក​កាត់​តែ​ធំ។​ បើ​និយាយ​ពី​របួស​នេះ​មាន​ការ​លំបាក​ដែរ​នៅ​ពេល​ដែល​ខ្លួន​នៅ​បន្ត​ការប្រកួត​ ព្រោះ​វា​ហូរ​ឈាម​រហូត​ធ្វើ​ឲ្យ​ខ្សោយ​កម្លាំង​ និង​នៅ​ពេល​ខ្លះ​ហូរ​ឈាម​ដល់​ថ្នាក់​ចង់​ស្រវាំង​ភ្នែក​ស្ទើរ​មិន​អាច​ប្រកួត​ត​ទៀត​បាន។​

ចាន់ តាក់ ស្មើជាមួយកីឡាករថៃ

កូន​សិស្ស​លោក​ ធន់​ សុភា​ ខាង​លើ​នេះ​បន្ថែម​ថា​ បើ​ទោះ​ជា​មាន​ការ​លំបាក​ដូច​រៀបរាប់​បែប​នេះ​ក្ដី​ អ្នក​ប្រដាល់​រូប​នេះ​នៅ​តែ​ខំប្រឹង​តស៊ូ​ប្រកួត​ដើម្បី​គុន​ខ្មែរ​ និង​គិត​ក្នុង​ចិត្ត​ទៀត​ថា​ កីឡាករ​ឡើង​ប្រកួត​ចាញ់​ឈ្នះ​ឲ្យ​ល្អ​មើល។​

កីឡាករទាំងពីរដេរក្រោយប្រកួតចប់

បញ្ជាក់​ផង​ដែរ​ថា​ ការ​ប្រកួត​មិត្ត​ភាព​នៅ​សង្វៀន​បាយ័ន​ម្សិលមិញ​នេះ​ គឺ​ ធន់​ ចាន់តាក់​ ស្មើ​ពិន្ទុ​ជា​មួយ​កីឡាករ​ថៃ​ Banhchakarn Site Kruyo​ ខណៈ​១គូ​ទៀត​នោះ​ ឡៅ​ ចិត្រា​ ឈ្នះ​ពិន្ទុ​ Yokpetch Petchkarsam​៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​