មក​ដឹង​ពី កំណត់ត្រា​ល្អ​ៗ​មួយ​ចំនួន​របស់​ Ronaldo នៅ​ក្នុង​ UCL

  • 2019-03-13 11:27:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខាង​ក្រោម​នេះ ជា​កំណត់ត្រា​ល្អ​ៗ​មួយ​ចំនួន​របស់ Ronaldo នៅ​ក្នុង​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប៖

១. Ronaldo ជា​កីឡាករ​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ក្នុង​ UEFA Champions League ដោយ​រក​បាន ១២៥​គ្រាប់។

២. ខ្សែ​ប្រយុទ្ធ​ Juventus រូប​នេះ​ រក​បាន​ Hat-Trick ច្រើន​ជាង​គេ​ ដោយ​រក​បាន ៨​ដង​ក្នុង​កម្មវិធី​នេះ (ស្មើ​នឹង​ខ្សែ​ប្រយុទ្ធ​ក្លឹប​ Barcelona កីឡាករ​ Lionel Messi)។

៣. កីឡាករ​រូប​នេះ ជា​កីឡាករ​តែ​មួយ​គត់​ដែល​រក​គ្រាប់​បាល់​ នៅ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ Champions League ចំនួន​ ៣​ដង​ផ្សេង​គ្នា។

៤. អតីត​ខ្សែ​ប្រយុទ្ធ​ Real Madrid រូប​នេះ ជា​កីឡាករ​តែ​មួយ​គត់ ដែល​រក​គ្រាប់​បាល់​ក្នុង​ប្រកួត​លំដាប់​កំពូល​អឺរ៉ុប​ចំនួន ១១​ប្រកួត​ជាប់​ៗ​គ្នា​ (រដូវ​កាល ២០១៥/១៦)។

៥. ខ្សែ​ប្រយុទ្ធ​វ័យ ៣៤​ឆ្នាំ​រូប​នេះ ជា​កីឡាករ​តែ​មួយ​គត់​ ដែល​រក​គ្រាប់​បាល់​ក្នុង​វគ្គ​ចែក​ពូល​ទាំង​ ៦​ប្រកួត​ (រដូវ​កាល ២០១៧/១៨)។

៦. Ronaldo ក៏​ជា​កីឡាករ​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​នៅ UEFA Champions League ក្នុង​មួួ​រដូវ​កាល​ផង​ដែរ ដោយ​រក​បាន​ចំនួន ១៧​គ្រាប់ (រដូវ​កាល ២០១៣/១៤)។

៧. កីឡាករ​រូប​នេះ ជា​កីឡាករ​តែ​មួយ​គត់​ដែល​រក​គ្រាប់​បាល់​បាន ១០​គ្រាប់ ប៉ះ​នឹង​ក្រុម​តែ​មួយ​ (ប៉ះ​នឹង​ក្លឹប​ Juventus)។

៨. អតីត​ខ្សែ​ប្រយុទ្ធ​ក្លឹប​ Manchester United រូប​នេះ ជា​កីឡាករ​ដំបូង​បង្អស់​ដែល​រក​គ្រាប់​បាល់​បាន ៥០​គ្រាប់ ក្នុង​វគ្គ​ជម្រុះ (ចាប់​ពី​វគ្គ ១៦​ក្រុម​ តទៅ)។

៩. Ronaldo ជា​កីឡាករ​ដែល​ឈ្នះ​ពាន UEFA Champions League បាន​ច្រើន​បំផុត​ ដោយ​ឈ្នះ​ចំនួន ៥​លើក៕

ប្រភព៖ UEFA   ប្រែ​សម្រួល៖ ហ៊ីម រស្មី