ជើង​ឯក​ ROS KH CUP​ ពីលេខ១​ដល់១៥ មានរង្វាន់ពី១លានដល់២៥លានរៀល

  • 2019-03-15 06:51:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​ជ្រើស​រើស​ជើង​ឯក​ ROS KH Cup ​រដូវ​កាល​ទី​១​ដ៏​ធំ​សម្បើម​មិន​ធ្លាប់​​មាន​​នៅ​​ប្រទេស​កម្ពុជា​ដែល​ត្រូវ​បាន​រៀប​ចំ​ក្នុង​ពិធី​ពិព័រណ៍​បច្ចេកវិទ្យា​ថ្នាក់​ជាតិ​នៅ​រាជ​ធានី​ភ្នំពេញ​ពី​ថ្ងៃ​ទី​១៥​-១៦-១៧ ខែ​មីនា​ ឆ្នាំ​២០១៩។

ការ​ប្រកួត​​​​ទទួល​បាន​​ក្រុម​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​​រហូត​៨០០​ក្រុម​ ដែល​​មួយ​ក្រុម​​ៗ​មាន​សមាជិក​៤​នាក់​ និង​​បាន​ធ្វើ​ការ​ប្រកួត​ជម្រុះ​យក​ចំនួន​​៧៥​ក្រុម​ដើម្បី​ប្រកួត​ក្នុង​វគ្គ​ចែក​ពូល​​​កម្មវិធី​ 2019 Digital Cambodia នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ។

ជើង​ឯក​​កីឡា​អេឡិចត្រូនិក​នេះ​ឈ្មោះ​ថា ROS KH Cup Season I សម្រាប់​វិញ្ញាសា​ Rules of Survival ​ប្រកួត​តាម​ទូរសព្ទ​ដៃ​​ដែល​មាន​ប្រាក់​រង្វាន់​សរុប​រហូត​១០០​លាន​រៀល​ដោយ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ (EFC) ​និង​ក្រុមហ៊ុន​ NetEase(Rules of Survival)​ ជា​អ្នក​រៀប​ចំ​ ព្រម​ទាំង​មាន​ការ​ចូល​រួម​ឧបត្ថម្ភ​​ពី​ធំ​ពី​ Cellcard និង​សហការ​ឧបត្ថម្ភ​​ដោយ​ Oppo​ និង​Wing ។

ឆាក​ដ៏​អស្ចារ្យ​បាន​រៀប​ចំ​រួច​រាល់​​​អស់​ហើយ។ សម្រាប់​ថ្ងៃ​សុក្រ​ ទី​១៥​ ខែមីនា​នេះ​ដែល​ជា​ថ្ងៃ​ទីមួយ​នៃ​ពិព័រណ៍​បច្ចេកវិទ្យា​ថ្នាក់​ជាតិ មាន​កម្មវិធី​ចាប់​ឆ្នោត កម្មវិធី​លេង​ហ្គេម​កម្សាន្ត​ និង​ចាប់​រង្វាន់​ជា​ច្រើន។ ថ្ងៃ​សៅរ៍ និង​អាទិត្យ ស្អែក ខាន​ស្អែក​​ទើប​ការ​ប្រកួត​ចាប់​ផ្តើម​ដំណើរ​ការ​ដែល​នឹង​ធ្វើ​ឲ្យ​កក្រើក​ឆាក​តែ​ម្តង។ កុំ​ភ្លេច​ណា! ចូល​រួម​គាំទ្រ​ និង​កម្សាន្ត​ឲ្យ​បាន​ច្រើន​កុះករ។

ប្រាក់​រង្វាន់​សរុប​មាន​រហូត​ដល់​១០០​លាន​រៀល​ខ្មែរ​ ហើយ​​មាន​រហូត​ដល់​១៥​ក្រុម​ដែល​ទទួល​បាន​ប្រាក់​រង្វាន់។ សូម្បី​តែ​ក្រុម​​​ចំណាត់​ថ្នាក់​លេខ​១៥​ហោច​ណាស់​ក៏​ទទួល​បាន​ប្រាក់​រង្វាន់​១លាន​រៀល​ដែរ។ នេះ​ពិត​ជា​ការ​ប្រកួត​ដ៏​អស្ចារ្យ។

ប្រាក់​រង្វាន់​ទទួល​បាន​ពី​លេខ​១​ដល់​លេខ​១៥

  • លេខ​១​ ទទួល​បាន​ប្រាក់​រង្វាន់​ ២៥ ០០ ០០​០ រៀល
  • លេខ២ ទទួល​បាន​ប្រាក់​រង្វាន់​ ២០ ០០០ ០០០ រៀល​
  • លេខ៣ ទទួល​បាន​ប្រាក់​រង្វាន់​​ ១០ ០០០ ០០០ រៀល​
  • លេខ៤ ទទួល​បាន​ប្រាក់​រង្វាន់​ ៧ ០០០ ០០០ រៀល​
  • លេខ​៥ ទទួល​បាន​ប្រាក់​រង្វាន់​ ៦ ០០០ ០០០ រៀល​
  • លេខ​៦ ទទួល​បាន​ប្រាក់​រង្វាន់​ ៥ ៥០០ ០០០ រៀល​
  • លេខ​៧ ទទួល​បាន​ប្រាក់​រង្វាន់​ ៥ ០០០ ០០០ រៀល​
  • លេខ​៨ ទទួល​បាន​ប្រាក់​រង្វាន់​ ៤ ៥០០ ០០០ រៀល​
  • លេខ​៩ ទទួល​បាន​ប្រាក់​រង្វាន់​ ៤ ០០០ ០០០ រៀល​
  • លេខ​១០ ទទួល​បាន​ប្រាក់​រង្វាន់​ ៣ ៥០០ ០០០ រៀល​
  • លេខ​១១ ទទួល​បាន​ប្រាក់​រង្វាន់​ ៣ ០០០ ០០០ រៀល​
  • លេខ​១២ ទទួល​បាន​ប្រាក់​រង្វាន់​ ២ ៥០០ ០០០ រៀល​
  • លេខ​១៣ ទទួល​បាន​ប្រាក់​រង្វាន់​ ២ ០០០ ០០០ រៀល​
  • លេខ​១៤ ទទួល​បាន​ប្រាក់​រង្វាន់​ ១ ០០០ ០០០ រៀល
  • ​លេខ​១៥ ទទួល​បាន​ប្រាក់​រង្វាន់​ ១ ០០០ ០០០ រៀល​

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី