អាជ្ញាធរ​​ដាក់ពាក្យ​មួយ​ឃ្លាទៅ​កាន់​យុវជន​ស្ម័គ្រចិត្តក្រោយ​ឃើញ​​ប្រ​មូល​សំរាម​នៅ​ប្រ​ឡាយ​បឹង​ត្របែក​

  • 2019-03-16 05:01:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ថ្ងៃនេះ​មាន​​យុវជន​មួយ​ក្រុមបាន​ស្ម័​គ្រចិត្ត​សម្អាត​ប្រ​ឡាយ​បឹង​ត្របែក​ក្នុង​ខណ្ឌ​ចំការ​មន រាធានីភ្នំពេញ ហើយ​សកម្មភាព​នេះ​អាជ្ញារខណ្ឌ​បាន​សម្ដែង​ការ​គាំទ្រ និង​កំពុង​ដាក់គ្រឿង​ចក្រ​ជួយ​សម្អាត​ដូចគ្នា។

(រូបភាព៖​រដ្ឋបាល​ខណ្ឌ​ចំការមន)

នៅ​លើទំព័រ​ហ្វេ​សប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃនេះ​ រដ្ឋបាល​ខណ្ឌ​ចំការ​មន​បាន​លើក​ឡើងថា​សំរាម​ក្នុង​ប្រឡាយ​បឹង​ត្របែកនេះ​កើតចេញ​ពី​ប្រ​ជា​ពល​រដ្ឋ​មួយ​ចំនួន​តូច​ដែល​មិន​បាន​យល់ដឹង​ពី​ការ​វេចខ្ចប់ និង​ទុក​ដាក់​សំរាម​ឲ្យ​បាន​ត្រឹម​ត្រូវ។

ប្រ​ភព​ខាង​លើ​សរសេរថា​អាជ្ញាធរ​គាំទ្រ​នូវ​សកម្មភាព​របស់​យុវជន​ក្នុង​ការ​សម្អាត​សំរាម​ក្នុង​ប្រ​ឡាយ​បឹង​ត្របែក​នេះ។ អាជ្ញាធរ​ខណ្ឌចំការ​មន​ថា​ខ្លួន​ក៏​បាន​សហការជាមួយ​មន្ទីរសាធារណការ​រាធានី ដាក់គ្រឿង​ចក្រ​ជួយ​ដឹក​ជញ្ជូន និង​សម្អាត​សំរាម​នេះ​ផងដែរ។

ប្រ​ភព​ដដែល​បញ្ជាក់ថា​អាជ្ញាធរ​ស្នើ​ឲ្យ​ពល​រដ្ឋ​វេចខ្ចប់​សំរាម​ឲ្យ​បាន​ត្រឹម​ត្រូវ​ទុក​ឲ្យ​ក្រុម​ហ៊ុន​សំរាមប្រ​មូល​យកទៅ​ចោល​ និង​បញ្ឈប់​រាល់​សកម្មភាព​បោះ​សំរាមចូល​ក្នុង​ប្រ​ឡាយ ដើម្បី​ឲ្យ​មូល​ដ្ឋាន​មាន​សោភណ្ឌភាព​ស្រស់​ស្អាត៕

អត្ថបទ៖ ទូច សុខា