អាជ្ញាធរ​ប្រមូល​សំរាមចេញ​ពី​ប្រ​ឡាយ​បឹង​ត្របែក​រាប់ពាន់​តោន​ក្នុង​មួយ​ឆ្នាំ​ៗ

  • 2019-03-16 07:15:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ទី​រសាធារណការ​រាជធានី​ភ្នំពេញ​​នៅ​រសៀល​នេះ បាន​បង្ហោះ​រូបភាព​នៅ​លើ​ទំព័រ​ហ្វេ​សប៊ុក​របស់​ខ្លួអំពី​សកម្មភាព​កាយ និង​ប្រ​មូល​សំរាម​ចេញពី​ប្រ​ឡាយ​បឹង​ត្របែក។

(រូបភាព៖ មន្ទីរសាធារណការរាជធានីភ្នំពេញ)

ប្រ​ភព​ខាង​លើ​បាន​សរសេរ​ និង​អប​ដោយ​រួបភាព​ផង ថា​ក្រុម​ការងារ​កំពុង​កាយ និង​ប្រ​មូល​សំរាម​ចេញពី​ប្រ​ឡាយ​បឹង​ត្របែក។

ប្រ​ភព​ដដែល​ក៏បាន​ដាក់​ជា​សារ​ខ្លី​មួយ​ដែរថា៖ «សកម្មភាពកាយប្រមូលសំរាមដឹកចេញនៅប្រឡាយបឹងត្របែក...នៅ​ប្រឡាយ​បឹង​ត្របែក​ ជា​មធ្យម​ក្នុងមួយ​ឆ្នាំ​បរិមាណ​សំរាមចំនួន​​៨៥០០​តោន​ ត្រូវ​បាន​ប្រមូល​ដឹក​ចេញ​ទៅចាក់​ចោល​នៅទី​លាន​ចាក់​សំរាម​ខណ្ឌដង្កោ»។

(រូបភាព៖ មន្ទីរសាធារណការរាជធានីភ្នំពេញ)

អត្ថបទ៖ ទូច សុខា

អត្ថបទថ្មី