Barca បើក​ការ​ចាប់​អារម្មណ៍​លើ Griezmann ឡើង​វិញ ឯ​តម្លៃ​ពេល​នេះ​១០០​លាន​ផោន

  • 2019-03-18 03:42:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Barcelona ត្រូវ​បាន​រាយការណ៍​បាន​ចាប់​អារម្មណ៍​លើ​​តារា​របស់ Atletico Madrid គឺ Antoine Griezmann ឡើង​វិញ។

តាម​កាសែត​​របស់​អេស្ប៉ាញ​ Marca បាន​ចុះ​ផ្សាយ​ថា Barcelona កំពុង​រៀបចំ​ផែនការ​​​ថ្មី​មួយ ខណៈ​ពួក​គេ​ជិត​នឹង​លើក​ពាន​​ La Liga។ ក្លឹប​មាន​មូលដ្ឋាន​ក្នុង​តំបន់​កាតាឡាន់​​ធ្លាប់​មាន​ចិត្ត​លើ Griezmann តាំង​ពី​​រដូវ​កាល​មុន​ ប៉ុន្តែ​ទិញ​មិន​បាន​សម្រេច ឯ​កីឡាករ​ផ្ទាល់​ក៏​បាន​ពង្រីក​កុងត្រា​ថ្មី​ជាមួយ Atletico ដល់​ឆ្នាំ​២០២៣ កាល​ពី​ខែ មិថុនា ឆ្នាំ​មុន។

យ៉ាងណាមិញ​​ថ្មី​​​ៗ​នេះ​សម្រាប់ Griezmann ផ្ទាល់​​កំពុង​មាន​បំណង​ចង់​ចេញ​ពី​ក្លឹប ជា​ពិសេស​ក៏​មាន​ចិត្ត​ចង់​ទៅ​លេង​នៅ  Nou Camp ដែរ។ ក្រុម​លោក  Diego Simeone រដូវ​កាល​នេះ​អាច​នឹង​គ្មាន​ពាន​មួយ​សោះ​ក្នុង​ដៃ ឯ Barca នៅ​សល់​ពាន​៣​ទៀត​​ដែល​អាច​ឈ្នះ។ ប្រសិន​បើ​មាន​ការ​ផ្ទេរ​មែន​តម្លៃ​ផ្ដាច់​កុងត្រា​របស់ Griezmann ពេល​នេះ​គឺ​១០០​លាន​ផោន៕ ​​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ