ម៉ូតូ​ហុងដា​​ MSX125SF និង​ CB150R ស៊េរី​ថ្មី ចេញលក់​ជា​ផ្លូវ​ការ​

  • 2019-03-19 03:21:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន អ៊ិន.ស៊ី.អ៊ិច ដែល​ជា​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​ដំឡើង និង ចែកចាយ​ផ្ដាច់​មុខ​ម៉ូតូ​ម៉ាក HONDA ព្រម​ទាំង​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​ផ្នែក​ទោចក្រយានយន្ត​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់​លក់​ម៉ូតូ​​ម៉ូដែល Honda MSX125SF និង Honda CB150R ស៊េរី​ថ្មី​ជា​ផ្លូវ​ការ​ចាប់​ពី​ថ្ងៃ​នេះ​​ត​ទៅ សម្រាប់​​អតិថិជន​ទូ​ទាំង​ប្រទេស។

ម៉ូតូ​ Honda MSX125SF និង Honda CB150R ស៊េរីថ្មី​នេះ​មាន​​ប្រើ​រចនាបថ​​ SPORT NAKED BROTHER ជា​ស្តាយ​បែបស្ព័រ ប្លែក​ពី​គ្នា។ ចំពោះ​ Honda MSX125SF បែបស្ព័រ Modern Street X-Treme និង Honda CB150R បែបស្ព័រ Modern Classic ត្រៀម​បង្ហាញ​នូវ​អនុភាព​លើស​គេ​លើ​គ្រប់​ដង​វិថី។​

ដើម្បី​បំពេញ​តម្រូវ​ការ​របស់​អតិជន​ម៉ូតូ Honda MSX125SF និ​ង Honda CB150R ស៊េរី​ថ្មី បាន​មក​ព្រម​ជា​មួយ​ពណ៌​ដ៏​ទាន់សម័យ និង​ពេញ​និយម​ដូច​ខាង​ក្រោម​នេះ ៖

ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ ដើម្បី​ដឹង​ពី​លក្ខណៈ​ពិសេស​ជា​ច្រើន​ទៀត​របស់​ Honda MSX125SF និង Honda CB150R ស៊េរី​ថ្មី ៖

បញ្ជាក់​ដែរ​ថា​​អតិថិជន​ទាំង​អស់​អាច​រក​ទិញ​​ម៉ូតូ​ស៊េរី​ថ្មី​ទាំង​ពីរ​បាន​នៅ​គ្រប់​បណ្ដា​ហាង​លក់​ម៉ូតូ​ហុងដា​ទូទាំង​ប្រទេស​ ចាប់​ពី​ថ្ងៃ​នេះ​តទៅ។ ព័ត៌មាន​បន្ថែម​អាច​ទំនាក់ទំនង​ទូរសព្ទ​លេខ​ 010 922 922 ឬ​​ចូល​ទៅ​កាន់​វិបសាយ​ www.ncxhonda.com.kh៕

អត្ថបទ៖ សុខហេង

អត្ថបទពេញនិយម