សំណាងណាស់! គ្រាន់តែទិញស្មាតហ្វូនតម្លៃជាង ១០០ ដុល្លារសោះ ឈ្នះសុទ្ធតែម៉ូតូនិងទូរទស្សន៍

  • 2019-03-19 08:42:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតិថិជន​សំណាង​បី​រូប​ទៀត បាន​ឈ្នះ​រង្វាន់​ពី​ក្រុមហ៊ុន Huawei ក្នុង​ការ​ចាប់​រង្វាន់​លើក​ទីបី​ពី​ប្រូម៉ូសិន​ "ទិញ Huawei អេ 7 ឈ្នះ Mazda 2” ដែល​ធ្វើ​ឡើង​នៅ​ផ្សារ​ទំនើប Exchange Square កាល​ពី​ថ្ងៃ ១៥ មីនា។

អ្នក​ឈ្នះ​រង្វាន់​ម៉ូតូ Zoomer-X មួយ​រង្វាន់​បាន​ទៅ​លើ​ឈ្មោះ ពៅ ស្រនិច អតិថិជន​ប្រើ​ Huawei អេ 7 ដែល​បាន​ទិញ​នៅ​ហាង ឆាយ គីម (តាខ្មៅ)។ អ្នក​ឈ្នះ​រូប​នេះ​មាន​អារម្មណ៍​រំភើប​ចង់​ហោះ ស្ទើរ​និយាយ​មិន​ចេញ ​ពេល​ដែល​ក្រុមហ៊ុន​​ទំនាក់ទំនង​ទៅ​នៅ​ក្នុង​ពេល​កំពុង​ផ្សាយ​ផ្ទាល់ និង​បាន​និយាយ​ថា ​ជា​លើក​ទី​មួយ​ក្នុង​ឆាក​ជីវិត​ដែល​​ខ្លួន​បាន​ឈ្នះ​រង្វាន់។

រី​ឯ​អ្នក​ឈ្នះ​ទូរទស្សន៍​ ៤៣ អ៊ីញ ​មួយ​រង្វាន់ គឺ​បាន​ទៅ​លើ​ឈ្មោះ ណែន ចំណាន ទិញ​ Huawei អេ 7 នៅ​ហាង​សៀងលីន និង​មួយ​រង្វាន់​ទៀត​គឺ​បាន​ទៅ​លើ​ឈ្មោះ Jackson ដែល​បាន​ទិញ Huawei អេ 7 ​ពី​ហាង Sopha។ អ្នក​ទាំង​ពីរ​បាន​អារម្មណ៍​នឹក​ស្មាន​មិន​ដល់​​ ដែល​មាន​សំណាង​បែប​នេះ។

ក្រៅ​ពី​ការ​ចាប់​រង្វាន់​លើក​ទី​បី​នេះ Huawei ក៏​មាន​ការ​ប្រគល់​រង្វាន់​ជូន​អតិថិជន​ដែល​បាន​ឈ្នះ​រង្វាន់​កាល​ពី​លើក​ទីពីរ​ផង​ដែរ។ ក្រុម​ការងារ Huawei បាន​ប្រគល់​រង្វាន់​ម៉ូតូ​ Zoomer-X ​មួយ​រង្វាន់​ជូន​លោក​ពូ អ៊ុក សិរីធរ នៅ​ហាង​ទូរសព្ទ​ដែល​លោក​ពូ​បាន​ទិញ និង​ដឹក​ម៉ូតូ​ជូន​ដល់​ផ្ទះ​តែ​ម្តង។

គួរ​ដឹង​ដែរ​ថា លោក​ពូ​ សិរីធរ បាន​ជួប​សំណាង​អាក្រក់​ដោយ​ទូរសព្ទ​របស់​លោក​ពូ​ដែល​ត្រូវ​រង្វាន់​នេះ ត្រូវ​បាន​ចោរ​ឆក់ ប៉ុន្តែ​សំណាង​អាក្រក់​របស់​លោក​ពូ​បាន​ប្រែ​ក្លាយ​ជា​លាភ​សំណាង​ធំ ដោយ​ឈ្នះ​ម៉ូតូ​មួយ​គ្រឿង​ពី​ក្រុមហ៊ុន Huawei។ លោក​ពូ​ក៏​បាន​ទិញ Huawei nova3i មួយ​គ្រឿង​ទៀត​ដោយ​សារ​ការ​គាំទ្រ ។

ចំណែក​​អ្នក​ឈ្នះ​ទូរទស្សន៍​ទាំង​ពីរ​រូប ក៏​បាន​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​ដើម្បី​ទទួល​រង្វាន់​ផង​ដែរ។ អ្នក​ឈ្នះ​ទី​មួយ​គឺ កញ្ញា ធីតា និង​អ្នក​ឈ្នះ​ទីពីរ​គឺ​លោក ចាន់ថន។ ពួក​គេ​ទាំង​ពីរ​បាន​លើក​ឡើង​ថា ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ដែល​បាន​ឈ្នះ​រង្វាន់​នេះ ដោយ​ទិញ​ទូរសព្ទ​តម្លៃ​ជាង ១០០ ដុល្លារ​ ប៉ុណ្ណោះ អាច​មាន​ឱកាស​ឈ្នះ​សុទ្ធ​តែ Smart TV តម្លៃ​ជាង ៥០០ ដុល្លារ។

ដើម្បី​មាន​ឱកាស​ឈ្នះ​រង្វាន់​ដូច​ពួក​គាត់ អ្នក​គ្រាន់​តែ​ទិញ​ស្មាតហ្វូន Huawei អេ 7, nova 3 Lite, nova 3i ឫ nova3 រហូត​ដល់​ថ្ងៃ​ទី​ ២៧ មេសា​ហើយ​បំពេញ​ព័ត៌មាន​ឲ្យ​បាន​ត្រឹមត្រូវ ដូច​ជា​ឈ្មោះ លេខ​ទូរសព្ទ លើ​ប័ណ្ណ​ធានា​សន្លឹក (Dealer Copy) ហើយ​យក​ទៅ​បណ្ដា​ហាង​ទូរសព្ទ​ដែល​អ្នក​បាន​ទិញ ដើម្បី​មាន​ឱកាស​ចូលរួម​ការ​ចាប់​រង្វាន់។

ការ​ចាប់​រង្វាន់​លើក​ទី ៤ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ ២៩​ ខែមីនា ដែល​ជា​ការ​ចាប់​រង្វាន់​ ម៉ូតូ Zoomer-X មួយ​ រង្វាន់ និង​ទូរទស្សន៍ Smart TV ពីរ​រង្វាន់។ រី​ឯ​ការ​ចាប់​រង្វាន់​ធំ​លើក​ចុងក្រោយ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ០៥​ ខែ ឧសភា ដោយ​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ MYTV ក្នុង​កម្មវិធី A1 Concert និង Facebook Page ផ្លូវ​ការ​របស់ Huawei Mobile, Mazda Cambodia និង MYTV ដែល​រង្វាន់​រួមមាន​រថយន្ត Mazda 2 មួយ​រង្វាន់ តម្លៃ​ជាង ៣៤ ០០០ ដុល្លារ និង​ទូរទស្សន៍ Smart TV ​បួនរង្វាន់។

គួរ​បញ្ជាក់​ផង​ដែរ​ថា ស្មាតហ្វូន Huawei អេ 7 មាន​តម្លៃ​ត្រឹម​តែ ១៨៩ ដុល្លារ ហើយ​ nova3 Lite តម្លៃ ២៥៩ ដុល្លារ , nova3i តម្លៃ ២៩៩ ដុល្លារ​ និងnova3តម្លៃ ៤៦៩ ដុល្លារ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់ ៖

  • Website ៖ https://consumer.huawei.com/kh/
  • Facebook ៖ Huawei Mobile (https://bit.ly/2ePDMSq)
  • Youtube Channel ៖ Huawei Mobile KH
  • Instagram ៖ https://www.instagram.com/huaweimobilekh/

អត្ថបទ៖ សុខហេង