EZECOM​ គាំទ្រអស់ពីចិត្ត លើកស្ទួយ​កម្មវិធី Digital Cambodia និងវិស័យ​ ​ICT​ កម្ពុជា

  • 2019-03-20 03:09:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុមហ៊ុន​ ​EZECOM​ ​ដែល​ជា​ក្រុមហ៊ុន​អ៊ីនធឺណិត​លំដាប់​ខ្ពស់​ ​និង​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា​ ​បាន​នឹង​កំពុង​លើកកម្ពស់​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​ ​និង​ទូរគមនាគមន៍​ ​(​ICT​)​ ​នៅ​កម្ពុជា​ ​តាមរយៈ​សកម្មភាព​ទំនួល​ខុសត្រូវ​សង្គម​ ​(​CSR​)​ ​របស់​ខ្លួន​ ​ហើយ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​បាន​ចូលរួម​ឧបត្ថម្ភ​ជា​ ​“​ដៃគូ​អ៊ីនធឺណិត​”​ ​នៃ​សន្និសីទ​និង​ពិព័រណ៍​ ​ឌីជីថល​កម្ពុជា​ ​២០១៩​ ​ទៀតផង​​។​

​ព្រឹត្តិ​ការណ៍​សន្និសីទ​និង​ពិព័រណ៍​ ​ឌីជីថល​កម្ពុជា​ ​២០១៩​ ​ដែល​បាន​ប្រព្រឹត្តិ​ទៅ​កាលពី​សប្តាហ៍​កន្លងទៅ​ ​នៅ​ឯ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រ​ ​គឺជា​ព្រឹត្តិ​ការណ៍​ថ្នាក់​ជាតិ​ដ៏​មាន​សារសំខាន់​មួយ​ ​រៀបចំឡើង​ដោយ​វិទ្យាស្ថាន​ជាតិ​ ​NIPTICT​ ​និង​គាំទ្រ​ដោយ​ក្រសួង​ពាក់ព័ន្ធ​ ​និង​ជា​ព្រឹត្តិ​ការណ៍​ពិព័រណ៍​បច្ចេកវិជ្ជា​ថ្នាក់​ជាតិ​ដំបូង​ ​និង​ធំ​បំផុត​ប្រចាំឆ្នាំ​ ​២០១៩​។​

​លោក​ ​ថាន​ ​ថេន​ ​នាយក​ផ្នែក​ពាណិជ្ជកម្ម​នៃ​ក្រុមហ៊ុន​ ​EZECOM​ ​បាន​មានប្រសាសន៍​ថា​ ​“​ក្នុងនាម​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ​គេ​មួយ​ ​EZECOM​ ​យល់ដឹង​យ៉ាង​ច្បាស់​ពីសា​រៈសំ​ខាន់​នៃ​ការ​លើកកម្ពស់​វិស័យ​ ​ICT​ ​នៅ​កម្ពុជា​។​ ​ហេតុនេះ​ហើយ​ ​គេ​តែងឃើញ​ ​EZECOM​ ​មាន​វត្តមាន​ចូលរួម​ឧបត្ថម្ភ​ ​ឬ​ផ្តួចផ្តើម​សកម្មភាព​និង​គម្រោង​ជាច្រើន​ទាក់ទង​នឹង​ការ​លើកកម្ពស់​វិស័យ​ ​ICT​ ​នៅ​កម្ពុជា​”​។

​លោក​បាន​បន្ថែម​ទៀត​ថា​ ​“​សន្និសីទ​និង​ពិព័រណ៍​ ​ឌីជីថល​កម្ពុជា​ ​២០១៩​ ​គឺជា​ព្រឹត្តិ​ការណ៍​ពិព័រណ៍​បច្ចេកវិទ្យា​ថ្នាក់​ជាតិ​ ​ដំបូង​ ​និង​ធំ​បំផុត​ប្រចាំឆ្នាំ​នេះ​។​ ​ខ្ញុំ​មាន​សុ​ទិដ្ឋ​និយម​ថា​ ​ព្រឹត្តិ​ការណ៍​នេះ​នឹង​ចូលរួម​ចំណែក​ជួយ​អោយ​នាវា​កម្ពុជា​បើក​ឆ្ពោះទៅ​រក​ការបង្កើត​សេដ្ឋកិច្ច​ឌីជីថល​ដ៏​រឹងមាំ​មួយ​ ​ហើយនឹង​ជំរុញ​ការ​អភិវឌ្ឍ​សហគមន៍​បច្ចេកវិទ្យា​នៅ​កម្ពុជា​អោយ​កាន់តែ​ផុសផុល​ឡើង​។​”​

​ទាក់ទង​នឹង​សារសំខាន់​នៃ​ការ​លើកកម្ពស់​វិស័យ​ ​ICT​ ​នៅ​កម្ពុជា​ ​លោក​ ​ថាន​ ​ថេន​ ​បាន​លើកឡើង​ថា​ ​វិស័យ​ ​ICT​ ​មាន​សក្តា​នុ​ពល​ធំធេង​ណាស់​ក្នុង​ការ​ជួយ​អភិវឌ្ឍ​ប្រទេសជាតិ​យើង​។​ ​វិស័យ​នេះ​អាច​ក្លាយជា​កត្តា​ជំរុញ​កំណើន​សេដ្ឋកិច្ច​ដ៏​ធំ​មួយ​របស់​កម្ពុជា​ ​ហើយ​តាមរយៈ​ការ​លើកស្ទួយ​គំនិត​ច្នៃប្រឌិត​ ​សកម្មភាព​ស្រាវជ្រាវ​ ​និង​បច្ចេកទេស​ពាណិជ្ជកម្ម​ទំនើប​ ​វិស័យ​នេះ​អាចប​ង្កើត​ការ​ងា​រថ្មីៗ​ ​និង​ធ្វើអោយ​វិស័យ​ដ៏​ទៃ​ទៀត​អភិវឌ្ឍ​ឈានឡើង​ជាមួយគ្នា​ផង​ដែរ​។​

​លោក​បាន​បិទ​បញ្ចប់​ថា​ ​ថ្វីត្បិត​សកម្មភាព​របស់​ ​EZECOM​ ​គ្រាន់តែ​ជាសកម្ម​ភាព​របស់​ក្រុមហ៊ុន​តែមួយ​ ​តែ​លោក​ជឿជាក់​ថា​ ​បន្តិច​ម្តង​ៗ​យើង​អា​ចរូម​គ្នា​ធ្វើ​ឱ្យ​អនាគត​ដ៏​ភ្លឺស្វាង​នេះ​ក្លាយជា​ការពិត​សម្រាប់​ប្រទេស​កម្ពុជា​យើង​។​

​សន្និសីទ​និង​ពិព័រណ៍​ ​ឌីជីថល​កម្ពុជា​ ​២០១៩​ ​បាន​នាំមក​នូវ​គំនិត​ច្នៃ​ប្រឌិត​ថ្មី​ៗ​ ​និង​ល្អ​បំផុត​មិនធ្លាប់​មាននៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ឌីជីថល​ ​ដែល​ពោរពេញ​ទៅ​ដោយ​គំនិត​ដឹកនាំ​ ​ចំណេះ​ដឹង​ល្អ​ៗ​ ​និង​ដំណោះស្រាយ​ជាក់ស្តែង​។​ ​អ្នកជំនាញ​ ​អ្នក​អភិវឌ្ឍ​បច្ចេកវិទ្យា​ច្នៃប្រឌិត​ ​និង​អ្នកដឹកនាំ​ពាក់ព័ន្ធ​ទូទាំង​ពិភពលោក​ ​ពី​ក្នុង​វិស័យ​ធុរកិច្ច​ ​និង​រដ្ឋាភិបាល​ ​ក៏ដូចជា​អ្នក​សិក្សា​ស្រាវជ្រាវ​ ​នឹង​ធ្វើការ​ពិភាក្សា​ ​ព្រមទាំង​ធ្វើ​បទ​បង្ហាញ​ពី​និន្នាការ​ ​និង​ការ​អភិវឌ្ឍ​ន៍​ថ្មី​ៗ​នៅក្នុង​វិស័យ​បច្ចេកវិទ្យា​ឌីជីថល​ ​ជាពិសេស​ពួកគាត់​នឹង​ផ្តល់​គំនិត​ ​និង​ទស្សនវិស័យ​របស់​ពួកគាត់​ ​ចំពោះ​បញ្ហា​ប្រឈម​ចំពោះ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​ ​និង​ទូរគមនាគមន៍​នៅ​កម្ពុជា​ ​និង​លើ​សាកលលោក​។​

​ជាមួយនឹង​ការចូលរួម​ចំណែក​យ៉ាងសកម្ម​ពី​វិស័យ​ឯកជន​ ​តួយ៉ាងដូចជា​ក្រុមហ៊ុន​ ​EZECOM​ ​នឹង​​មាន​សុទិដ្ឋិនិយម​ថា​ ​វិស័យ​ ​ICT​ ​នៅ​កម្ពុជា​ ​អាច​នឹង​រីកចម្រើន​ឡើង​យ៉ាង​ខ្លាំងក្លា​នៅក្នុង​អំឡុង​ទសវត្សរ៍​ខាងមុខនេះ​៕ ​

អត្ថបទ៖ រក្សា