​មិន​ធម្មតា ​គ្រាន់​តែ​គ្រឿង​ផ្គុំ Original iPhone ទំហំ​ប៉ុន​កុំព្យូទ័រ​សព្វ​ថ្ងៃ

  • 2019-03-20 03:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្មីៗ​នេះ ​គ្រឿង​បង្គុំ​សម្រាប់​ផលិត iPhone ​នៅ​ក្នុង​មន្ទីរ​ពិសោធន៍​របស់​វិស្វករ​កម្មវិធី​ដែល​ជា​ប្រភេទ​ Prototype នៅក្រុមហ៊ុន Apple ​បាន​លេច​ចេញ​លើ​គេហទំព័រ​បច្ចេកវិទ្យា​ល្បីៗ​ជា​ច្រើន។

​គ្រឿង​បង្គុំ​នេះ​ ជា​ប្រភេទ​គំរូ​ដែល ​Apple ផលិត iPhone ដំបូង​នៅ​អំឡុង​ឆ្នាំ ២០០៦-២០០៧ ដែល​បង្រួម​ឲ្យ​តូច​​ដាក់​លើ​សៀគ្វី​សម្រាប់​ទូរសព្ទ ​ធ្វើ​ឲ្យ​រូប​រាង​តូច ​និង​ស្រាល ​តែ​សមត្ថភាព​ខ្លាំង។ បើ​យក​គ្រឿង​ទាំង​នោះ​មក​ពង្រាយ​តូចៗ វា​មាន​ទំហំ​ប៉ុន​កុំព្យូទ័រ​សព្វ​ថ្ងៃ។

​សង្វាក់​ផលិត​កម្ម​នេះ ត្រូវ​បាន Apple ​បន្ត​ផលិត​ចេញ​ជា​បន្ត​បន្ទាប់​ដូច​ជា iPhone 4, iPhone 5, iPhone 5s ជាដើម។ ​សម្រាប់​ Prototype នេះ​ គេ​ក៏​បាន​យក​ទៅ​បំពាក់​លើ Apple red iPhone M68 ផង​ដែរ៕

Original iPhone ចេញឆ្នាំ ២០០៧

អានអត្ថបទបន្ត៖

ប្រភព៖ The Verge   ប្រែ​សម្រួល៖ រក្សា