ទៅណាមកណា ចាប់ពី​ស្អែកទៅ​ដាក់ឆ័ត្រ ឬអាវភ្លៀង​តាម​ផង ភ្លៀងកក់ខែចាប់​ផ្តើម​ធ្លាក់​ហើយ​

  • 2019-03-21 10:10:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 547

ចន្លោះមិនឃើញ

នៅ​រសៀល​នេះ ក្រ​សួងធនធានទឹក​ឲ្យ​ដឹងថា​នៅតាមបណ្ដាខេត្ត​រាជធានី​នឹង​មាន​ភ្លៀង​កក់​ខែ ព្រមទាំងអាចមាន​ផ្គរ រន្ទះ និង​ខ្យល់កន្ត្រាក់​ផង​ដែរចន្លោះពីថ្ងសទី២២ ដល់​២៥ ខែ​មីនា។

ក្នុង​សេចខក្តីជូន​ដំណឹង​ចុះផ្សាយ​នៅ​ថ្ងៃនេះ​សរសេរថា​ពី ​ថ្ងៃទី២២ ដល់ថ្ងៃទី​២៥ ខែមីនា ខេត្ត​ព្រៃវែង ស្វាយរៀង ត្បួងឃ្មុំ កំពង់ចាម កណ្ដាល កំពង់ស្ពឺ តាកែវ កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ និង​ភ្នំពេញ​នឹង​ចាប់មាន​ភ្លៀង​កក់​ខែ។

សម្រាប់​ថ្ងៃទី​២៣ ដល់​២៥ ខែមីនា វិញ​ភ្លៀង​កក់​ខែមាននៅ​ខេត្ត​សៀម​រាប បាត់​ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តមានជ័យ និងព្រះ​វិហារ។

សម្រាប់សីតុណ្ហភាព​នៅ​ក្នុងប្រទេស​វិញ​មាន​ទាបបំផុត​ចន្លោះពី​២៥ទៅ២៧អង្សាសេ និងខ្ពស់​បំផុត៣៤ទៅ​៣៦អង្សាសេ។

ក្រៅពីនេះ​ក្រ​សួង​រំឭកឲ្យ​ប្រ​ជា​ពល​រដ្ឋ​ប្រ​យ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ ជាពិសេស​ខ្យល់កន្ត្រាក់ដែល​ដែលអាច​នឹង​កើត​មានឡើង៕

អត្ថបទ៖ ទូច សុខា