វត្តមានជនជាតិ​អឺរ៉ុប​នៅទ្វីបអាមេរិក​ធ្វើឲ្យជនជាតិ​ដើម​ស្លាប់​ប្រហែល៩០ភាគរយ

  • 2019-03-22 06:31:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជនជាតិ​ដើម​រស់​នៅ​លើ​ទ្វីប​អាមេរិក​ប្រមាណជា​៥០​លាន​នាក់​បាន​ស្លាប់​បាត់បង់ជីវិត​ដោយ​សារ​អំពើ​ហិង្សា និង​ជំងឺ​ជា​ដើម​ក្រោយ​មាន​វត្ត​មាន​ពួកអឺរ៉ុប​លើ​ទឹក​ដី​របស់​អ្នក​ទាំងនោះ។

ជនជាតិអឺរ៉ុប​បាន​ទៅ​ដល់​ទ្វីប​អាមេរិក​ដំបូង​នៅ​ឆ្នាំ១៤៩២ ហើយ​ក្រោយ​មកអ្នក​ទាំង​នោះ​មិន​ត្រឹម​តែ​បានធ្វើ​សង្គ្រាម​ជាមួយ​នឹង​ជនជាតិ​ដើម​ប៉ុណ្ណោះទេ ថែមទាំង​បាន​នាំ​ទៅជាមួយ​នូវ​ជំងឺ​ដែល​អ្នក​ស្រុក​មិន​ដែលជួប​ដូច​ជា​ជំងឺអុតធំ និង​ផ្ដាសាយ​ធំជា​ដើម។​

ជនជាតិ​ដើម​ទាំងនោះ​ត្រូវ​បាន​គេ​គិត​មាន​មានចំនួន​៦០,៥​លាន​នាក់​រស់​នៅ​១១៩​តំបន់​ក្នុង​ទ្វីប​អាមេរិក។ គិត​ចាំពី​ចន្លោះ​ឆ្នាំ​១៤៩២ ដល់​១៦០០​ ជនជាតិ​ដើម៥៥​លាន​នាក់​បាន​ស្លាប់​ដោយ​សារ​អំពើ​ហិង្សា និង​ជំងឺ​ដែល​មិន​ធ្លាប់ជួប​ពីមុន​មក។

ជំនួន​ស្លាប់​ដ៏ច្រើនេះ​គែជឿង​ថា​ប្រហាក់ប្រហែល​នឹង​១០ភាគ​រយ​នៃមនុស្ស​នៅ​លើ​ផែន​ដីទាំងអស់​នា​ពេល​នោះ៕

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ ទូច សុខា