ថ្លៃ​ចំណាយ​ផ្សេងៗ​ខ្ពស់​ពេក ធ្វើ​ឲ្យ​អ្នករស់​នៅ​ទីក្រុង​ញ៉ូយក ចង់​រត់ចោល​ក្រុង​មួយនេះ​

  • 2019-03-22 07:41:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​អ្នក​រស់​នៅ​ទីក្រុង​ញ៉ូយក​ជាង​មួយ​ភាគ​បី​លើក​ឡើង​ថា​ខ្លួន​មិន​អាច​ទប់ទល់​នឹង​ការ​ចំណាយ​សម្រាប់​រស់​នៅទីក្រុង​នេះ​បាន​ទេ​ដោយ​សារការ​ចំណាយ​ខ្ពស់​ពេក ខណៈ​អ្នក​ខ្លះជឿង​ថា​បញ្ហា​សេដ្ឋកិច្ច​នឹង​នាំឲ្យ​ពួកគេ​ចាក​ចេញពីទីក្រុង​នេះ​នៅ​រយៈពេល​ប្រាំឆ្នាំខាង​មុខ ឬ​តិចជាង​នេះ។

​អ្នក​រស់​នៅ​ក្នុងទី​ក្រុង​៤១​ភាគរយ​លើក​ឡើងថា​ពួកគេ​មិន​អាច​ដោះ​ស្រាយ​​នឹង​ការ​ចំណាយ​ដ៏​ខ្ពស់​សម្រាប់​​ការ​រស់​នៅ​ក្នុងទីក្រុងនេះ​បានទេ។

អ្នក​ទី​ក្រុង​ម្នាក់​និយាយថា៖ «ពួកគេ​បង្កើត​ទី​ក្រុង​នេះ​សម្រាប់តែ​អ្នកមាន​ទេ ពួកគេកំពុង​តែ​ទាត់​ចោល​ពួក​ថ្នាក់កណ្ដាល...​មិត្ត​ភក្ដិ​ខ្ញុំជា​ច្រើបាន​ផ្លាស់ទៅផ្ល័ររីដា តិចសាស...​សាំង​មួយលីត្រ​ជាង​មួយ​ដុល្លារ សាប៊ូកក់​សក់​មួយ​ដប​ថ្លៃ​១៣​ដុល្លារ...​អាផាតាមិន​មាន​បន្ទប់គេង​មួយ​ថ្លៃ​១៧០០​ដុល្លារ​ក្នុង​មួយ​ខែ»។

ការ​ស្ទង់​មតិនេះ​ធ្វើឡើង​លើ​មនុស្ស​ចំនួន​១២១៦​នាក់ពី​ថ្ងៃទី​១៣ ដល់​១៨​ ខែមីនា ឆ្នាំ២០១៩​៕

ប្រភព៖ nypost   ប្រែ​សម្រួល៖ ទូច សុខា