​Microsoft ចាប់​ផ្ដើម​ឲ្យ​ដំណឹង​អ្នក​ប្រើ​ Windows 7 ពី​ថ្ងៃ​អវសាន

  • 2019-03-22 09:32:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្រុមហ៊ុន​ Microsoft បាន​ចាប់​ផ្ដើម​បញ្ចេញ​ការ​អាប់ដេត​ថ្មី​មួយ​សម្រាប់​ Windows 7 ដើម្បី​ប្រាប់​អ្នក​ប្រើ​ប្រាស់​អំពី​ការ​បញ្ចប់​​ការ​ទ្រាំទ្រ​​ប្រព័ន្ធ​ប្រតិបត្តិការ​ Widnows ​ស៊េរី​នេះ។

Microsoft នឹង​លែង​គាំទ្រ (Support) Windows 7 ​នៅ​​​ថ្ងៃ​ទី ១៤ ខែ​មករា ឆ្នាំ ២០២០ ខាង​មុខ​នេះ។ ការ​​បញ្ចប់​នេះ​មាន​ន័យ​ថា​អ្នក​ប្រើ​ Windows 7 នឹង​លែង​ទទួល​បាន​ការ​អាប់ដេត​​ប្រព័ន្ធ​សុវត្ថិភាព​ ហើយ​ក្រុមហ៊ុន​ចង់​ឲ្យ​អ្នក​ប្រើ​ប្រាស់​ប្ដូរ​ប្រើ​ Windows 10 ជំនួស​វិញ។

គួរ​ដឹង​ថា​ការ​ផ្ញើ​សារ​ផ្ដល់​ដំណឹង​នេះ​នឹង​បញ្ឈប់​នៅ​ពេល​ការ​ទ្រាំទ្រ​ Windows 7 ត្រូវ​បញ្ចប់​នៅ​ខែ​មករា​ ឬ​បើ​អ្នក​ប្រើ​ប្រាស់​ចុច​យក​ពាក្យ​ "Do not remind again” លើ​ផ្ទាំង​ Notification៕

ចុចអាន៖

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង