តិចនិកដោនឡូតវីដេអូ HD ពី Facebook និង YouTube បានផុយៗ!

  • 2019-03-23 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ដែល​ចង់​បាន​របៀប​ដោនឡូត​វីដេអូ​ពី Facebook YouTube ងាយៗ​លើ​ទូរសព្ទ​ដៃ​ទាំង​ពពួក Android, iPhone និងនៅ​លើ​កុំព្យូទ័រ​ បើស្គាល់វិបសាយទាំងនេ ធានាថា អាចដោនឡូតវីដេអូ HD បានផុយៗ

តោះ! ទៅ​សាក​ល្បង​ទាំង​អស់​គ្នា!

#នៅលើ iPhone

  • កម្មវិធី Browser and File Manager ​ជា​កម្មវិធី​ល្អ អាច​ដោនឡូត​យក​ពី App Store ហ្វ្រីៗហើយ​​វា​មាន​ចំណុច​ពិសេស​គួរ​ឲ្យ​ចង់​ប្រើ​ជាង​កម្មវិធី​ផ្សេងៗ ​ពោល​គឺ​​​វា​អាច​ដោនឡូត​វីដេអូ​បាន​ទាំង Youtube និង Facebook ក្នុង​ពេល​តែ​មួយ។
  • កម្មវិធី File Master ជាកម្មវិធី​សម្រាប់​ដោនឡូត​វីដេអូពី Facebook ដ៏​ងាយ​ស្រួល​មួយ​ដែរ គ្រាន់​តែ​ប្រិយមិត្ត​ដោនឡូត​ដាក់​លើ iPhone ហើយ​​អនុវត្ត​តាម​ការណែនាំ​ដូច​រូប នោះ​នឹង​ទទួល​វីដេអូ​ដែល​ពេញ​ចិត្ត​ភ្លាមៗ។

#នៅលើ កុំព្យូទ័រ(បើកលើទូរសព្ទក៏បាន)

- en.savefrom.net

វិបសាយ en.savefrom.net នេះ​ក្រុមការងារ​បាន​ណែនាំ​ម្ដង​រួច​ហើយ ប៉ុន្តែ​ពេល​នេះ​លើក​យក​មក​ម្ដង​ទៀត ព្រោះ​វា​ល្អ​ងាយ​ប្រើ អាច​ដោនឡូត​បាន​ទាំង​អស់​រួម​ទាំង URL Youtube, Facebook ក្នុង​ពេល​តែ​មួយ ហើយ​ថែម​ទាំង​គ្មាន​សារ​ពាណិជ្ជកម្ម​លោត​រញ៉ែរញ៉ៃ ចំណែក​វីធីដោនឡូត​ប្រិយមិត្ត​អាច​អនុវត្ត​តាម​រូប​។

សូមតាមដានភាគបន្ត ក្រុមការងារនឹងចែករំលែកគន្លឺះៗដូចនេះបន្ថែមទៀត។ បើពេញចិត្ត កុំភ្លេចចែករំលែកឲ្យមិត្តភក្តិដឹងផង៕

អត្ថបទ៖ រក្សា