មក​ដឹង​ពី ការពិត​ខ្លះ​ៗ​ទាក់ទង​នឹង​ចក្រភព​អង់គ្លេស

  • 2019-03-22 13:45:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចក្រភព​អង់គ្លេស​ ជា​ប្រទេស​មួយ​ដែល​មាន​ប្រវត្តិសាស្ត្រ​ដ៏​សម្បូរ​បែប​ និង​មាន​រឿង​ជា​ច្រើន​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍។ ខាង​ក្រោម​នេះ​ជា​ ការ​ពិត​ខ្លះ​ៗ​ដែល​មនុស្ស​ភាគ​ច្រើន​មិន​សូវ​ដឹង​ពី​ប្រទេស​មួយ​នេះ៖

១. ប្រជាជន​អង់គ្លេស​ ផឹក​តែ​ប្រមាណ​ជា​ជាង​ ១៦៣​លាន​ពែង​ក្នុង​មួយ​ថ្ងៃ​។

២. ទោះជា​អង់គ្លេស​ ធ្លាប់​ប្រឡូក​ក្នុង​សង្គ្រាម​រ៉ាំរ៉ៃ​រាប់​ភ្លេច​មែន តែ​ប្រទេស​មួយ​នេះ​ធ្លាប់​ធ្វើ​សង្គ្រាម​ដែល​មាន​រយៈពេល​ខ្លី​បំផុត​គឺ សង្គ្រាម​រវាង​ Zanzibar និង​អង់គ្លេស​ នៅ​ឆ្នាំ​១៨៩៦ ដែល​សង្គ្រាម​មាន​រយៈពេល​តែ ៣៨​នាទី​ប៉ុណ្ណោះ។

៣. អ្នក​អាច​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ប្រសិន​បើ​អ្នក​បិទ​តែម​ប្រៃសណីយ៍​ព្រះ​ឆាយាល័ក្ខណ៍​របស់​ម្ចាស់ក្សត្រី Elizabeth ទី ២ បញ្ច្រាស ហើយ​នេះ​ជា​អំពើ​ក្បត់​ជាតិ។

៤. ក្នុង​ចំណោម​ប្រទេស​ដែល​ធ្វើ​បុណ្យ​ឯករាជ្យ​ជាតិ​ទាំង​អស់ មាន​ ៥៨​ប្រទេស​បាន​ឯករាជ្យ​ពី​អង់គ្លេស​ ដែល​នេះ​ជា​ចំនួន​ច្រើន​បំផុត​លើ​លោក។

៥.​ ម្ចាស់​ក្សត្រី Elizabeth ទី២ បាន​យាង​ទៅ​ទស្សនកិច្ច​ទៅ​ប្រទេស​ចំនួន ១១៥ ដោយ​មិន​ត្រូវ​ការ​មាន​លិខិត​ឆ្លង​ដែន៕

ប្រភព៖ Worldatlas   អត្ថបទ៖ សេរី មង្គល