អ្នកភូមិជាង១៦លាននាក់នៅចិនរកចំណូលទាបជាង៣៤០ដុល្លារ១ឆ្នាំ (មានវីដេអូ)
- 2019-03-23 04:09:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកភូមិជាង១៦លាននាក់នៅចិនរកចំណូលទាបជាង៣៤០ដុល្លារ១ឆ្នាំ (មានវីដេអូ)
ចន្លោះមិនឃើញ
កាលពីឆ្នាំ ២០១៥ ប្រទេសចិនបានចាប់ផ្តើមយុទ្ធនាការយ៉ាងទូលំទូលាយមួយដើម្បីលុបបំបាត់ភាពក្រីក្រនៅទូទាំងប្រទេសត្រឹមរយៈពេលត្រឹមតែ ៥ ឆ្នាំប៉ុណ្ណោះ។
កម្មវិធីនេះមានគោលបំណងដើម្បីលើកស្ទួយប្រជាពលរដ្ឋទាំងមូលឲ្យរស់លើខ្សែបន្ទាត់នៃភាពក្រីក្រដើម្បីធានាថាគ្រួសារទាំងអស់នឹងមានប្រាក់ចំណូលប្រចាំឆ្នាំលើសពី ២ ៣០០ យ័ន (៣៤០ ដុល្លារអាមេរិកក្នុង១ឆ្នាំ) នៅត្រឹមឆ្នាំ ២០២០។
៤ឆ្នាំក្រោមយុទ្ធនាការលុបបំបាត់ភាពក្រីក្ររបស់លោក ស៊ី ជីងពីង ប្រជាជនជនជិត៦៦លាននាក់ត្រូវបានលើកឲ្យផុតលើបន្ទាត់នៃភាពក្រីក្រ មានន័យថាចំណូលជាមធ្យមរបស់ពួកគេលើសពី ៣៤០ ដុល្លារអាមេរិក ក្នុង១ឆ្នាំ។ ប៉ុន្តែប្រមាណ ៦៧៩ភូមិ ទៀតដែលមានប្រជាជនជាង ១៦,៦ លាននាក់នៅត្រូវការជំនួយពីរដ្ឋាភិបាលដើម្បីគេចពីបន្ទាត់ក្រីក្រ។ នេះបើតាម The South China Morning Post។
អ្នកភូមិ Xiaoguancheng ក្នុងខេត្តហ៊ឺបេភាគខាងលិចទីក្រុងប៉េកាំង ដែលចំណាយពេលជិះឡានត្រឹម៣ម៉ោងប៉ុណ្ណោះក៏ស្ថិតក្នុងបញ្ជីដែលកំពុងត្រូវការការគាំទ្រពីរដ្ឋាភិបាលផងដែរ។ ពួកគេភាគច្រើនគឺជាកសិករក្រីក្រ និង ស៊ីឈ្នួលធ្វើការឲ្យគេតាមរដូវ។
Zhang Liansuo ប្រាប់ The South China Morning Post ថាលោកធ្លាប់ធ្វើជាសន្តិសុខយាមព្រៃក្បែរភូមិដើម្បីទប់ស្កាត់ពីការកាប់បំផ្លាញព្រៃឈើខុសច្បាប់។ លោកបានប្រាក់ខែ១០០ដុល្លារដែរក្នុង១ខែ។ ប៉ុន្តែកាលពីឆ្នាំ២០១៧ លោករកលុយមិនបានសោះតែម្តង ហើយស៊ីឈ្នួលគេធ្វើការគ្រប់មុខក្នុងភូមិឲ្យតែបានប្រាក់។
សូមទស្សនាវីដេអូលម្អិតពីជីវិតអ្នកភូមិ Xiaoguancheng ខាងក្រោម៖