ជម្លោះដណ្ដើមកោះមួយរវាងឥណ្ឌា និងបង់ក្លាដែសត្រូវបញ្ចប់ដោយធម្មជាតិជាអ្នកកាត់ក្ដី
- 2019-03-23 06:30:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជម្លោះដណ្ដើមកោះមួយរវាងឥណ្ឌា និងបង់ក្លាដែសត្រូវបញ្ចប់ដោយធម្មជាតិជាអ្នកកាត់ក្ដី
ចន្លោះមិនឃើញ
កោះមួយមានឈ្មោះថា New Moore Island ត្រូវបានប្រទេសឥណ្ឌា និងបង់ក្លាដែស ឈ្លោះដណ្តើមគ្នាកាន់កាប់ក្រោយពីបានរកឃើញនៅឆ្នាំ១៩៧៤។
កោះនេះនៅចន្លោះប្រទេសទាំងពីរ ដោយមានបណ្ដោយ៣,៥គីឡូម៉ែត្រ ទទឹង៣គីឡូម៉ែត្រ និងមានកម្ពស់ពីផ្ទៃទឹកប្រមាណជា២ម៉ែត្រ និងមិនមានមនុស្សរស់នៅនោះទេ។
ប្រទេសទាំងពីរបានទាមទារថាកោះមួយនេះស្ថិតក្នុងដែនអធិបតេយ្យតែរៀងៗខ្លួន រហូតដល់ឆ្នាំ១៩៨១ ឥណ្ឌាបានបញ្ជូនកងទ័ពរបស់ខ្លួនទៅដាក់ ទង់ជាតិនៅលើកោះនោះទៀតផង។
ប៉ុន្តែជម្លោះរវាងប្រទេសទាំងពីរលើកោះមួយនេះបានបញ្ចប់ទៅវិញដោយគ្មានភាគីណាបានគ្រប់គ្រងលើកោះនេះនោះទេ ពោលគឺនៅឆ្នាំ២០១០ កោះមួយនេះបានលិចក្នុងទឹកសមុទ្រតែម្ដង៕