ម៉ន​ សាម៉េត​ ចាស់​ហើយ​នៅ​តែ​ល្អ​ ទើប​ផ្ដួល​ថៃ​ឲ្យសន្លប់​ម្សិលមិញ​ទៀត​ហើយ​

  • 2019-03-23 17:32:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ដើម​កំណើត​មក​ពី​ព្រែកឯង​ ម៉ន​ សាម៉េត​ វ័យ​ច្រើន​មែន​ប៉ុន្តែ​ក្បាច់​គុន​ និង​តិចនិក​នៅ​តែ​ល្អ​ នៅ​តែ​ជា​ឧបសគ្គ​របស់​ដៃគូ​ ម្សិលមិញ​នេះ​ផ្ដួល​ថៃ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី២​នៃ​កម្មវិធី​ប្រដាល់​សង្វៀន​ TV5​ ។​

សាម៉េត ក្រហម

ម៉ន​ សាម៉េត​ ហាក់​មាន​យីអ៊ុន​គ្រាន់​បើ​ ទើប​ឈ្នះ​ ធន់​ អៀងឡៃ​ យក​ទឹក​ប្រាក់​ ៤០០០​ដុល្លារ​ និង​បាន​ប្រកួត​ជា​ហូរហែ​មិន​ថា​បុណ្យ​ទន្លេ​ និង​តាម​ស្ថានីយ​ទូរទស្សន៍​មួយ​ចំនួន​ទេ។​ បើ​ទោះ​ជា​កីឡាករ​មាឌ​ល្អិត​រូប​នេះ​បញ្ជាក់​ថា​ខ្លួន​មាន​អាយុ​ ២៥-២៦​ឆ្នាំ​ និង​ប្រកួត​យូរ​ណាស់​ហើយ​ក្ដី​ ប៉ុន្តែ​មើល​ឃើញ​ថា​ការ​ប្រកួត​របស់​គេ​នៅ​តែ​ល្អ​ជា​ពិសេស​តិចនិក​តែ​ម្ដង។​

សាម៉េត ក្រហម

អ្នក​លេង​គុន​ខ្មែរ​មក​ពី​ព្រែកឯង​ រូប​នេះ​ ចំណាយ​ពេល​ត្រឹម​២ទឹក​ប៉ុណ្ណោះ​ផ្ដួល​កីឡាករ​ឆ្លង​ដែន​មក​ពី​ថៃ​ Vann Muchhey​ ឲ្យ​បោះបង់​ការ​ប្រកួត។​ ទឹក​ទី១​ សាម៉េត​ មិន​សូវ​ជា​ប្រើ​ស្នៀត​ប្រយុទ្ធ​ខ្លាំង​ៗ​នោះ​ឡើយ​ ពោល​ត្រឹម​ស្ទាបស្ទង់​ប៉ុណ្ណោះ។​ ចូល​ដល់​ទឹក​ទី២​ កីឡាករ​ថៃ​ត្រូវ​ សាម៉េត​ ទាត់​ចូល​ពេញ​ជើង​ឆ្វេង​ហើយ​ក៏​ចាប់​ផ្ដើម​ឈឺ​ ប៉ុន្តែ​ទ្រាំ​ប្រកួត​បន្ត​ យ៉ាង​ណា​មិញ​អ្នក​លេង​គុន​ខ្មែរ​ខាង​លើ​មិន​បណ្ដោយ​ឱកាស​ឲ្យ​ហួស​នោះ​ឡើយ​ ពោល​ទាត់​រហូត​អាជ្ញាកណ្ដាល​រាប់​ម្ដង​ និង​ទាត់​ឲ្យ​ Vann Muchhey​ សម្រេច​បោះបង់​ការ​ប្រកួត​ខ្លួន​ឯង​តែ​ម្ដង។​

ម៉ន សាម៉េត ឈ្នះថៃម្សិលមិញ

រំលឹក​ដែរ​ថា​ គូ​ប្រកួត​អប​កីឡាករ​ជម្រុះ​ចាញ់​ធ្លាក់​ពាន​រង្វាន់​ TV5​ ទម្ងន់​ ៥៤​គីឡូក្រាម​ ម្សិលមិញ​នេះ​គឺ​ជើង​ខ្លាំង​ ម៉ន​ សាម៉េត​ ផ្ដួល​ថៃ​ឲ្យ​បោះបង់​ការ​ប្រកួត​ត្រឹម​ទឹក​ទី២​ នៅ​សង្វៀន​ប្រដាល់​ព្រែក​កំពិល​ ខេត្ត​កណ្ដាល៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី