មើលវីដេអូតេស្តសមត្ថភាព Zoom ចូល ៥០ ដងរបស់ P30 Pro បានដឹងអស្ចារ្យខ្លាំង

  • 2019-03-28 01:56:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កំពូល​ស្មាតហ្វូន​របស់ Huawei ម៉ូដែល​ P30 Pro មាន​​កាមេរ៉ា​ដែល​មាន​មុខងារ​ពិសេសៗ​ជា​ច្រើន ប៉ុន្តែ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ​គឺ​​ឡេន​​ SuperZoom ដែល​អាច​ Zoom បែប​ Optical បាន​ ៥ ដង, Zoom បែប​ Hybrid បាន​ ១០ ដង និង Zoom បែប​ឌីជីថល​បាន​ដល់ ៥០ ដង​ឯណោះ។

សមត្ថភាព​ប៉ុណ្ណេះ​ចាត់​ទុក​ថា​ខ្លាំង​ក្លា​បំផុត​ហើយ​សម្រាប់​ស្មាតហ្វូន​មួយ​គ្រឿង​ ហើយ​ខាង​ក្រោម​នេះ​ជា​​វីដេអូ​បង្ហាញ​អំពី​ការ​​តេស្ត​សមត្ថភាព​ Zoom ​របស់​ P30 Pro ៖

​នៅ​លើ​ P30 Pro មាន​បំពាក់​​ឡេន​កាមេរ៉ា​សរុប​ដល់​ ៤ គ្រាប់ ដែល​ឡេន​មេ​ជា​ប្រភេទ Super Sensing មាន​កម្រិត​ ៤០ MP, ឡេន​ទី​ពីរ​ជា​ប្រភេទ​ Ultra Wide Angle មាន​កម្រិត ២០ MP, ឡេន​ទី​បី​ជា​ប្រភេទ​ SuperZoom មាន​កម្រិត ៨ MP និង​ទី​បួន​ជា​ឡេន​​សម្រាប់​វាស់​ជម្រៅ​រូបភាព៕

ចុចអាន៖

ប្រភព៖ YouTube   ប្រែ​សម្រួល៖ សុខហេង