ផ្អាកការងារសាស្ត្រាចារ្យច្បាប់ម្នាក់ ក្រោយសរសេររិះគន់ចាស់ដៃលើប្រធានាធិបតីចិន

  • 2019-03-28 02:15:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាស្ត្រាចារ្យ​ផ្នែក​ច្បាប់​នៅ​សកលវិទ្យាល័យ​ដ៏​ល្បី​មួយ​ក្នុង​ទីក្រុង​ប៉េកាំង ត្រូវ​បាន​ផ្អាក​ការងារ​ជា​បណ្ដោះ​អាសន្ន និង​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​ក្រោយ​សរសេរ​អត្ថបទ​រិះគន់​ប្រធានាធិបតី​ចិន​លោក ស៊ី ជិងពីង។

យោង​តាម​មិត្តភ័ក្ដិ​ជិតដិត​ឲ្យ​ដឹង​ថា លោក​សាស្ត្រាចារ្យ Xu Zhangrun នៃ​សកលវិទ្យាល័យ Tsinghua ត្រូវ​បាន​ផ្អាក​ពី​តួនាទី​បង្រៀន​ទាំង​អស់​របស់​លោក​កាល​ពី​ចុង​សប្ដាហ៍​មុន​រហូត​ដល់​ពេល​ដែល​ការ​ស៊ើប​អង្កេត​ត្រូវ​បាន​បញ្ចប់។ អត្ថបទ​ដ៏​វែង​របស់​សាស្ត្រាចារ្យ​រូប​នេះ​ក្រោម​ចំណង​ជើង​ថា "ការភ័យខ្លាចដែលខិតជិតមកដល់, ក្ដីសង្ឃឹមភ្លាមៗ” ដែល​ចេញ​ផ្សាយ​កាល​ពី​ខែ​កក្កដា​ឆ្នាំ ២០១៨ បាន​រិះ​គន់​ទៅ​លើ​ការ​លុបចោល​ការ​កំណត់​អាណត្តិ​ប្រធានាធិបតី​កាល​ពី​ដើម​ឆ្នាំ ២០១៨។

លោក​សាស្ត្រាចារ្យ Xu Zhangrun

ការស៊ើបអង្កេតទៅលើសាស្ត្រាចារ្យ​រូបនេះ គឺជាសកម្មភាពចុងក្រោយបង្អស់ដែលរដ្ឋាភិបាលចិនបានចាត់ចែងដើម្បីគាបសង្កត់នូវសម្លេងឬមតិខុសគ្នាដែលផ្ទុយនឹងគោលនយោបាយរបស់បក្សកុម្មុយនិស្តកំពុងកាន់អំណាច៕

ប្រភព៖ CNN   ប្រែសម្រួល ៖ រ័ត្ន