វាគ្មិន​ល្បីៗ​ទាំង ១០ រូប នឹង​មក​ចែករំលែក​បទ​ពិសោធន៍​ក្នុង Startups Conference 2019

  • 2019-03-28 06:40:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​បរិបទ​ពិភពលោក​កំពុង​មាន​ការ​ប្រកួតប្រជែង​ខ្លាំង​នេះ ការ​បង្កើត​គំនិត​អាជីវកម្ម និង​នវានុវត្តន៍​ជា​គន្លឹះ​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​ឱ្យ​ប្រទេស​នីមួយ​មាន​លទ្ធភាព​កាន់តែ​ច្រើន​ដើម្បី​ធ្វើការ​ប្រកួត​ប្រជែង។ លើសពីនេះ​ទៅ​ទៀត សម្រាប់​ប្រជាជន​ម្នាក់ៗ ក៏​អាច​មាន​ឱកាស​ក្នុង​ការ​ផ្ដល់​ការងារ​សម្រាប់​ធនធាន​មនុស្ស​ជំនាន់​ថ្មី​ដើម្បី​ចូលរួម​ចំណែក​បង្កើន​ចំណូល និង​ដោះស្រាយ​បញ្ហា​សង្គម​បាន​ផងដែរ​តាម​រយៈការ​ចាប់​ផ្តើម​អាជីវកម្ម។

នៅ​កម្ពុជា ដែល​ជា​ប្រទេស​កំពុង​បោះជំហាន​ឆ្ពោះ​ទៅ​ក្នុង​បដិវត្ត​ឧស្សាហកម្ម 4.0 និង​ជា​សមាជិក​នៃ​សហគម​អាស៊ាន ការ​បង្កើត​អាជីវកម្ម​ថ្មី ជា​ចំណុច​ដែល​យើង​ត្រូវការ​បំផុត។ បច្ចុប្បន្ន​នេះ ​យើង​ត្រូវ​ការ​ភាព​ម្ចាស់​ការ​លើ​វិស័យ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច ហេតុនេះ​ការ​ជំរុញ និង​លើក​ទឹកចិត្ត​ឱ្យ​មាន​ការ​បង្កើត​ផលិតផល​ ​និង​សេវាកម្ម​ដោយ​ខ្លួនឯង ជា​ការ​ចូលរួម​ចំណែក​ដោះស្រាយ​បញ្ហា​សង្គម​ប្រកប​ដោយ​ប្រសិទ្ធភាព។ កម្ពុជា​ត្រូវការ​ម្ចាស់​អាជីវកម្ម​ខ្លាំង​ៗ​ ដើម្បី​ផ្គត់ផ្គង់​តម្រូវ​ការ​ប្រជាជន​នៅ​ទូទាំង​ប្រទេស ដើម្បី​កាត់​បន្ថយ​ការ​ហូរ​ចូល និង​ពឹង​ផ្អែក​តែ​លើ​ផលិតផល​ ឬ​សេវាកម្ម​ពី​ខាងក្រៅ។

ដោយ​មើល​ឃើញ​ពី​តម្រូវការ​ចាំបាច់ និង​ភាព​សំខាន់​ នៃ​ការ​ចាប់ផ្ដើម​អាជីវកម្ម (Startups) សហគមន៍ Daily Plus Community បាន​សហការ​ជាមួយ​ដៃគូ​សំខាន់ៗ បង្កើត​ឡើង​ជា​កម្មវិធី Startups Conference 2019 ដើម្បី​ផ្តល់​ឱកាស​ឱ្យ​ប្រជាជន​កម្ពុជា​ ទទួល​បាន​បទពិសោធន៍ និង​គន្លឹះ​ល្អៗ​ពី​សហគ្រិន​កម្ពុជា​ដែល​បាន​បង្កើត​អាជីវកម្ម​ជោគជ័យ​ក្នុង​ទីផ្សារ​កម្ពុជា។ ប្រយោជន៍​សំខាន់​មួយ​ផ្សេង​ទៀត​នោះ​គឺ គន្លឹះ​ទាំងអស់​នេះ​ជាមេរៀន​ដែល​ត្រូវ​ជាមួយ​នឹង​បរិបទ​កម្ពុជា ព្រោះ​សហគ្រិន​ទាំងអស់​នោះ​សុទ្ធតែ​ធ្លាប់​ឆ្លងកាត់​ឧបសគ្គ​ជាក់ស្តែង កសាង​ភាព​រឹងមាំ​ផ្នែក​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​តាំង​ពីតូច​រហូត​ដល់​រីកចម្រើន​ដូច​បច្ចុប្បន្ន​នេះ។

វាគ្មិន​សំខាន់ៗ​ដែល​ចូលរួម​ក្នុងកម្ម​វិធី​នេះ​គឺ៖

១. លោក សោម សម្បត្តិ, អគ្គនាយកក្រុមហ៊ុន Campaint

២. លោកឧកញ៉ា ជា ដែន, ប្រធានសមគមន៏ទីផ្សារកម្ពុជា

៣. លោក កែវ ឡង់ឌី, អគ្គនាយកក្រុមហ៊ុន ស្រមោច ឌ្រេតឌីង សូលូសិន

៤. លោក ង៉ែត ជូ,​ ក្រុមប្រឹក្សាភិបាលនៃ មិត្តជួយមិត្ត

៥. អ្នកស្រី គង់ សុរីតា, អគ្គនាយកនៃ Ocean Technology Co. Ltd

៦. លោក លន់ បូរី, អគ្គនាយកនៃ 3G Agent

៧. លោក ម៉ៅ វិបុល, ម្ចាស់ហាង Brew House

៨. លោក ហាវ គង់ងី, អគ្គនាយកនៃ ផ្ទះតាមក្តីប្រាថ្នា

៩. លោក ធុល រឹទ្ធី, អគ្គនាយកនៃ Koompi

១០. លោក អ៊ីន ចន្ទ័ធារ៉ា, អគ្គនាយក​នៃ Neal   កម្មវិធី​ធ្វើ​ឡើង​នៅថ្ងៃទី០៧ ខែ​មេសា ឆ្នាំ២០១៩ នៅ​វិទ្យាស្ថាន​សហប្រតិបត្តិការ​កម្ពុជា-កូរ៉េ (CKCC) ចាប់​ពី​ម៉ោង 08ព្រឹក ដល់​ម៉ោង 05ល្ងាច ដែល​ក្នុង​នោះ​ក៏​មាន​បញ្ចូល​នូវ​ទស្សនីយភាព​ល្ខោនខោល​របស់​ខ្មែរ​ផងដែរ។

ទំនាក់ទំនង​ព័ត៌មាន​លម្អិត​តាម​រយៈ​ទូរសព្ទលេខ៖

  • 096 284 3586​,
  • 093 210 127

ពត៍មាន​លម្អិត ឬ​ចុះ​ឈ្មោះ៖ https://goo.gl/forms/5mGdRcn737FT5SJq2

អត្ថបទ៖ ប៊ិន ប៊ុណ្ណា