១០​សន្លឹកដ៏​រំភើប​នេះ ពេល​កម្ពុជា​ឈ្នះ​ម៉ាកាវ​​ វគ្គជម្រុះ​ World Cup កាលឆ្នាំ២០១៥

  • 2019-03-28 23:16:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ជិត​ដល់​ពេល​ប្រកួត​ជម្រុះ​​ជើង​ឯក​ពិភព​លោក​​ឆ្នាំ​២០២២​ហើយ​​ដោយ​ត្រូវ​ចាប់​ឆ្នោត​ប្រកួត​ជុំ​ទី​១​នា​ថ្ងៃ​ទី​​១៧​ ខែ​មេសា​ ឆ្នាំ​២០១៩​ខាង​មុខ​នេះ។ យ៉ាង​ណា​មុន​ពេល​​ការ​ប្រកួត​នេះ​មក​ដល់ Sabay រំលឹក​អនុស្សាវរីយ៍​កាល​ពី​ឆ្នាំ​២០១៥​ដែល​ជា​ពេល​អ្នក​គាំទ្រ​បាល់​ទាត់​កម្ពុជា​ចាប់​ផ្តើម​​​គាំទ្រ​ខ្លាំង​បំផុត។

ពេល​នោះ​កម្ពុជា​​​ធ្វើ​បាន​ល្អ​​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​ World Cup 2018 ដែល​ប្រកួត​ជុំ​ទី​១​ប្រចាំ​តំបន់​អាស៊ី​ កម្ពុជា​ប៉ះ​ម៉ាកាវ។ ប្រកួត​​​ជើង​ទី​១​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៥ កម្ពុជា​​ឈ្នះ​ម៉ាកាវ​ ៣-០ នៅ​ស្តាត​ចាស់។ កម្ពុជា​រក​បាន​៣​គ្រាប់​ដោយ​តារា​ឆ្នើម​ ចាន់ វឌ្ឍនាកា ២​គ្រាប់​ និង​ឃួន ឡាប៊ូរ៉ាវី​១​គ្រាប់។ ស្ទើរ​តែ​មិន​ជឿ​ពេល​នោះ​ អ្នក​គាំទ្រ​ជិត​១​ម៉ឺន​នាក់​ចូល​ទស្សនា​យ៉ាង​ច្រើន​បំផុត​រហូត​ពេញ​ស្តាត​តែ​ម្តង។

នៅ​​ជើង​ទី​២​ កម្ពុជា​​បាន​ស្មើ​ម៉ាកាវ ១-១​ នៅ​ទឹក​ដី​ម៉ាកាវ​ដែល​ពេល​នោះ​​ ធារី ចន្ថាប៊ីន​ ជា​អ្នក​រក​គ្រាប់​បាល់​ឲ្យ​កម្ពុជា។ សរុប​ទាំង​ពីរ​ជើង​ កម្ពុជា​ ឈ្នះ​ ម៉ាកាវ ៤-១ ដើម្បី​ឡើង​​ទៅ​ជុំ​ទី​២​ប្រចាំ​តំបន់​​​អាស៊ី​។ ខាង​ក្រោម​នេះ​ជា​រូប​ភាព​១០​សន្លឹក​ដែល​​អ្នក​គាំទ្រ​ចូល​រួម​ទស្សនា​នៅ​ស្តាត​ចាស់​កាល​​ពី​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៥៕

អត្ថបទ៖ ជាន ចាន់រ៉ា