មើលហ្ន៎! កុមារីក្នុងរឿង "ពស់កេងកង" ប្រែរូបរាង កាន់តែស្អាតខ្លាំង មើលទៅដូចក្រមុំ!
- 2019-03-29 02:49:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលហ្ន៎! កុមារីក្នុងរឿង "ពស់កេងកង" ប្រែរូបរាង កាន់តែស្អាតខ្លាំង មើលទៅដូចក្រមុំ!
ចន្លោះមិនឃើញ
កុមារី ជា វណ្ណពុទ្ធាលី ហៅ ជូលី ដែលប្រិយមិត្តធ្លាប់ស្គាល់តាមរយៈការសម្ដែងរឿងជាច្រើន ដូចជា "ស្លឹកចាក" “ ថ្ងៃណាកូនមានម្ដាយ" “ពស់កេងកង" ជាពិសេស “មុនដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ" នោះបានបង្ហាញឲ្យឃើញភាពខុសប្លែកគ្នាយ៉ាងខ្លាំងពាក់ព័ន្ធទៅនឹងរូបសម្រស់របស់នាង។
រូបភាពរបស់នាងប៉ុន្មានសន្លឹក បានលេចឡើងនៅបណ្ដាញសង្គមរបស់នាងជាមួយកុមារីម្នាក់ទៀតដែលនាងអះអាងថាជាប្អូននាង។ "ប្អូនស្រីធ្មេញកាត់មករកចេៗ ដូចជាងគេ គឺធ្មេញនឹងហ្មង"។ ជូលី ប្រាប់អ្នកគាំទ្រនៅលើបណ្ដាញសង្គម។ រូបភាពនោះ ជូលី ស្លៀករាងស រូបមានដៃ និងកាត់សក់សេះ ព្រមទាំងសើចចេញធ្មេញជំពឺស។ មិត្តភ័ក្ដិ ក៏ដូចជាអ្នកគាំទ្រនាងដែលបានឃើញ បានលាន់មាត់ថា ជូលី ពិតជាស្អាតខ្លាំងណាស់ និងមើលទៅដូចក្រមុំម្នាក់អីចឹង។
យ៉ាងណាក៏ដោយ វ័យរបស់នាង មកដល់ពេលនេះ នៅត្រឹមជាកុមារីនៅឡើយ។ ប្អូនស្រី ជា វណ្ណពុទ្ធាលី ហៅ ជូលី ប្រាប់ថា មកដល់ពេលនេះ នាងទើបតែមានវ័យ ១២ឆ្នាំប៉ុណ្ណោះ ខណៈប្រិយមិត្តបានស្គាល់នាងច្រើន អំឡុងពេលទើបតែមានវ័យ ១០ឆ្នាំប៉ុណ្ណោះ ដែលពេលនោះ នាងបានចូលរួមសម្ដែងក្នុងរឿងជាច្រើន ជាពិសេសគឺរឿង “ពស់កេងកង" ជាពិសេស “មុនដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ"។
និយាយពីការងារសិល្បៈនេះដែរ ជូលី ប្រាប់ថា បច្ចុប្បន្ននាងរាងរយាលពីការងារសម្ដែងភាពយន្តបន្តិច ដោយនៅត្រឹមការថតស្ប៉តពាណិជ្ជកម្មខ្លះប៉ុណ្ណោះ។ បញ្ហា ប្អូនស្រី ប្រាប់ថា ម្ដាយនាងចង់ឲ្យនាងផ្ដោតលើការសិក្សាច្រើនជាង៕