Guardiola ផ្ញើ​សារ​ព្រមាន Liverpool និង បង្ហាញ​ពី​មហិច្ឆតា​លើក​ពាន​៤​ក្នុង​១​រដូវកាល

  • 2019-03-30 08:24:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pep Guardiola បាន​និយាយ​ថា​កីឡាករ​ Manchester City មាន​ស្មារតី និង កាយសម្បទា​គ្រប់គ្រាន់​សម្រាប់​ការ​ដណ្តើម​​ពានរង្វាន់ Premier League ជាមួយ​គូប្រជែង Liverpool។

Man City អាច​ឡើង​ឈរ​កំពូល​តារាង​វិញ​នៅ​ថ្ងៃ​នេះ​បើ​ឈ្នះ​នៅ​ទឹកដី​ក្រុម​បាត​តារាង Fulham និង អង្គុយ​រង់ចាំ​មើល​ក្រុម​របស់​លោក Jurgen Klopp ធ្វើ​ម្ចាស់​ផ្ទះ​ប្រកួត​ទី​៣២​របស់​ខ្លួន ដើម្បី​ទទួល​ក្រុម Tottenham នៅ​ថ្ងៃ​អាទិត្យ។

ក្រុម​ការពារ​​ជើងឯក​មិន​មាន​​សកម្មភាព​អ្វី​ទេ​នៅ​ក្នុង​ក្របខ័ណ្ឌ Premier League រយៈ​ពេល​៣​សប្ដាហ៍​ចុងក្រោយ​នេះ ប៉ុន្តែ​លោក Guardiola បាន​ទទូច​ថា​ពួកគេ​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​សម្រាប់​ការ​ព្យាយាម​ចុងក្រោយ​ដើម្បី​រក្សា​តំណែង​ជើងឯក​របស់​ខ្លួន។

គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ​បាន​បញ្ជាក់​ថាកីឡាករ​សំខាន់ៗ​របស់​ក្រុម​មេឃ​ខៀវ​ ពិសេស​ខ្សែ​បម្រើ​កណ្តាល Kevin De Bruyne និង Fernandinho បាន​ជា​​ពី​ជំងឺ​វិញ​ហើយ​ដែរ។

រាប់​ពី​ពេល​នេះ​រហូត​ដល់​ចុង​រដូវ​កាល​ Man City ត្រូវ​លេង​ពីរ​បី​ថ្ងៃ​១​ប្រកួត​។ Guardiolaបាន​និយាយ​ថា "ខ្ញុំ​មិន​ដឹង​ថា​មាន​ក្រុម​ប៉ុន្មាន​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ Premier League ដែល​ស្ថិត​នៅ​ក្នុង​តំណែង​នេះ​ គឺ​នៅ​តែ​ប្រយុទ្ធ​ប្រឆាំង​សម្រាប់​ពាន​៤"។

​​​​​​Man City ទើប​​លើក​ពាន Carabao Cup ហើយ​កំពុង​មាន​ភារកិច្ច​សម្រាប់​ពាន​៣​ទៀត ពោល​គឺ Premier League, FA Cup និង ពាន​កំពូល Champions League ហើយ​ក៏​ចង់​ក្លាយ​ជា​ក្រុម​ទី១​​ក្នុង​ការ​លើក​ពាន Premier League ជាប់ៗ​គ្នា ចាប់​តាំង​ពី​ Man Utd ធ្វើ​បាន​ចុងក្រោយ​បំផុត​កាល​ពី​១០​ឆ្នាំ​មុន៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ សុខ លាងហ៊ត