ឡាន​វ៉ែន​ Lexus អាច​បង្ហាញ​ខ្លួន​ខែ​ក្រោយ​នេះ នៅ​ប្រទេស​ចិន​

  • 2019-03-31 05:44:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​រថយន្ត​ Lexus ​បាន​​ប្រកាស​​ថា​នឹង​ចេញ​រថយន្ត​ម៉ូដែល​ថ្មី​នា​ខែ​ក្រោយ​នេះ​ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​ Shanghai Motor Show ឆ្នាំ ២០១៩ ហើយ​វិបសាយ​ព័ត៌មាន​រថយន្ត​ Lexus Enthusiast ជឿ​ជាក់​ថា​វា​នឹង​ជា​ប្រភេទ​រថយន្ត​ Minivan។

រូបភាព Concept

មាន​ហេតុផល​ជា​ច្រើន​ដែល​នាំ​ឲ្យ​វិបសាយ​ខាង​លើ​ជឿជាក់​ថា​រថយន្ត Lexus ម៉ូដែល​ថ្មី​ជា​ប្រភេទ​រថយន្ត​ Minivan។ ហេតុផល​ដំបូង​គឺ​​ មាន​តែ​ក្រុមហ៊ុន​ Lexus ប្រទេស​ចិន និង​ Lexus តៃវ៉ាន់​តែ​ប៉ុណ្ណោះ​ ដែល​ប្រកាស​ពី​ការ​បញ្ចេញ​រថយន្ត​ម៉ូដែល​ថ្មី ​ហើយ​រថយន្ត​ប្រភេទ Minivan នេះ​កំពុង​ត្រូវ​ប៉ាន់​ខ្លាំង​នៅ​​ប្រទេស​ចិន រួម​ទាំង​អាស៊ី​អាគ្នេយ៍​ផង​ដែរ។

ហេតុផល​មួយ​ទៀត​គឺ ការ​ប្រកាស​របស់​ Lexus តៃវ៉ាន់​ មាន​អម​ដោយ​ពាក្យ​ថា "The Luxury of Space” ហើយ​ពាក្យ​ "Space” ប្រហែល​ជា​ចង់​សំដៅ​លើ​រថយន្ត​ដែល​មាន​ទំហំ​ធំ​ទូលាយ ស៊ី​គ្នា​នឹង​រថយន្ត​ Minivan ផ្ទាល់​តែ​ម្ដង។

វិបសាយ​រថយន្ត​ Lexus Enthusiast ក៏​បាន​​រំឭក​ថា​ Lexus ​បាន​ចុះ​កម្មសិទ្ធិ​បញ្ញា​លើ​​ម៉ូដែល LM 350 និង LM 300h កាល​ពី​ឆ្នាំ​មុន ហើយ​ពាក្យ​ពេញ​នៃ​ពាក្យ​ LM នេះ​អាច​ជា​ "Lexus Minivan” ឬ "Luxury Minivan” ក៏​ថា​បាន៕​​​

ប្រភព៖ Motor1   ប្រែ​សម្រួល៖ សុខហេង